បេសកកម្មជំរុញការសន្ទនារវាងអាមេរិក និង ស.ប.ប.ក របស់ប្រធានាធិបតីកូរ៉េខាងត្បូង
(VOVWORLD) - នាថ្ងៃទី ២៣ ខែកញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ចាប់ផ្ដើមបំពេញទស្សនកិច្ចនៅអាមេរិក និងចូលរួមសម័យប្រជុំជាន់ខ្ពស់ប្រចាំឆ្នាំនៃមហាសន្និបាតអង្គការសហប្រជាជាតិ និងជួបប្រជុំជាមួយ ប្រធានាធិបតីអាមេរិក លោក Donald Trump ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in |
ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តិទៅក្រោយពីសន្និសីទកំពូលអន្តរកូរ៉េលើកទី ៣ ក្នុងឆ្នាំ ២០១៨ រវាង ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងមេដឹកនាំ ស.ប.ប.ក លោក Kim Jong-un។
តាមគម្រោង ប្រធានាធិបតី លោក Moon Jae-in នឹងថ្លែងសុន្ទរកថានៅមហាសន្និបាត អង្គការសហប្រជាជាតិ អំពីលទ្ធផលនៃជំនួបកំពូលអន្តរកូរ៉េកន្លងទៅ។ ទោះជាយ៉ាងណាក៏ដោយគោលបំណងនៃដំណើរទស្សនកិច្ចនៅអាមេរិកលើកនេះរបស់លោក គឺដើម្បីដំណើរការជំនួបជាន់ខ្ពស់ជាមួយ ប្រធានាធិបតីលោក Donald Trump ពិភាក្សាអំពីវិធីសាស្ត្រដោះស្រាយភាពទាល់ច្រកក្នុងការចរចារវាងអាមេរិក និង ស.ប.ប.ក និងជំរុញការកែលម្អទំនាក់ទំនងទ្វេភាគី។ ប្រធានាធិបតី លោក Moon Jae-in គ្រោងនឹងបញ្ជូនសាររបស់ មេដឹកនាំ ស.ប.ប.ក ទៅកាន់ ប្រធានាធិបតីលោក Donald Trump។ ការចរចា ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៤ ខែកញ្ញា៕