បេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិឧទ្ទេសនាមម្ហូបតេតដល់មិត្តភក្តិអន្តរជាតិ
(VOVWORLD) - បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមនៅអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៧ ខែកុម្ភៈ បានរៀបចំព្រឹត្តិការណ៍ឧទ្ទេសនាមអំពីម្ហូបអាហារប្រចាំបុណ្យតេត ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២៤ និងអបអរសាទរសេចក្តីសម្រេចចិត្ត របស់មហាសន្និបាត ដែលទទួលស្គាល់បុណ្យតេតជាថ្ងៃឈប់សម្រាករបស់អង្គការ សហប្រជាជាតិ។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅអង្គការសហប្រជាជាតិអញ្ជើញឯកអគ្គរដ្ឋទូត និងភារធារីនានាទទួលទានអាហារប្រពៃណី និងពិសេសរបស់ជនជាតិវៀតណាម។ (រូបថត៖ VNA) |
អញ្ជើញថ្លែងមតិនៅព្រឹត្តិការណ៍នេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ លើអត្ថន័យសំខាន់នៃបុណ្យចូលឆ្នាំថ្មីសម្រាប់ប្រជាជនវៀតណាម និងប្រជាជាតិអាស៊ី ជាច្រើន។ សម្រាប់ប្រជាជនវៀតណាម បុណ្យតេតប្រពៃណី គឺជាឱកាសមួយដើម្បី ជួបជុំ ចែករំលែកគ្នា រឹតបន្តឹងទំនាក់ទំនងគ្រួសារ និងសហគមន៍។ មនុស្សគ្រប់គ្នា ក្រឡេកមើលឡើងវិញនូវឆ្នាំកន្លងទៅ ផ្ញើរសេចក្ដីជូនពរ ការដឹងគុណ និងក្តីសង្ឃឹម សម្រាប់ឆ្នាំថ្មីដោយសេចក្ដីសុខ និងវិបុលភាព។
ឈរលើស្មារតីនោះ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវគោលបំណងថា ឈាន ចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ២០២៤ ប្រទេសសមាជិកអង្គការសហប្រជាជាតិ ជាពិសេស គណៈកម្មាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំនៅទីក្រុង ញូវយ៉ក បន្តពង្រឹងកិច្ចសហប្រតិបត្តិការ សាមគ្គីភាពនិង ខិតខំប្រឹងប្រែងស្វែងរក ដំណោះស្រាយចំពោះបញ្ហាប្រឈមជាសកល រួមចំណែកក្នុងការកសាងពិភពលោក សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអញ្ជើញឯកអគ្គ រដ្ឋទូត និងភារធារីនានាទទួលទានអាហារប្រពៃណី និងពិសេសរបស់ជនជាតិ វៀតណាម៕