បេសកកម្មអង្គការសហប្រជាជាតិធ្វើការវាយតម្លៃលើស្ថានភាពមនុស្សធម៌នៅតំបន់ Nagorny-Karabakh
(VOVWORLD) - ប្រទេស Azerbaijan កាលពីថ្ងៃទី ១ ខែតុលា បានប្រកាសថា បេសកកម្មមួយរបស់អង្គការសហប្រជាជាតិបានមកដល់តំបន់ Nagorny-Karabakh បន្ទាប់ពីប្រជាជនអាមេនីជាង ៨០% នៅក្នុងតំបន់នេះបានចាកចេញចាប់តាំងពី Azerbaijan បានដណ្ដើមការគ្រប់គ្រុងឡើងវិញ។
បេសកកម្មតបស់អង្គការសហប្រជាជាតិបានមកដល់ទីនេះ ដើម្បីធ្វើការវាយតម្លៃតម្រូវការមនុស្សធម៌នៅក្នុងតំបន់។ នេះជាលើកទីមួយហើយក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ ដែលមានបេសកកម្មអង្គការសហប្រជាជាតិបានមកកាន់តំបន់អស្ថិរភាពនេះ។
ប្រជាជនរង់ចាំសម្រាប់ជម្លៀសចេញពីទីក្រុង Stepanakert តំបន់ Nagorny-Karabakh នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN |
តំបន់ Nagorny - Karabakh មានទីតាំងស្ថិតនៅក្នុងទឹកដីភាគនិរតីប្រទេស Azerbaijan ប៉ុន្តែមានប្រជាជនភាគច្រើនគឺជនជាតិដើម Armenia កំពុងរស់នៅ និងមារួមនបំណងចង់បញ្ចូលជាមួយប្រទេស Armenia ជិតខាង។ ដូច្នេះហើយ ជម្លោះអធិបតេយ្យភាពបានកើតឡើងជាញឹកញយនៅក្នុងតំបន់នេះ។ នៅថ្ងៃទី ១៩ ខែកញ្ញា Azerbaijan បានធ្វើយុទ្ធនាការយោធាដ៏រន្ទះមួយ ដើម្បីដណ្ដើមអំណាចគ្រប់គ្រងតំបន់ឡើងវិញ។ មួយថ្ងៃបន្ទាប់មក រដ្ឋអំណាចដែលដឹកនាំដោយជនជាតិដើម Armenia ក្នុងតំបន់ បានយល់ព្រមប្រគល់សព្វាវុធ ហើយគ្រោងនឹងរំសាយចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤។
បន្ទាប់ពីព្រឹត្តិការណ៍ទាំងនេះ បើទោះបីជាអាជ្ញាធរ Azerbaijan បានអំពាវនាវឱ្យប្រជាជននៅតំបន់ Nagorny-Karabakh ស្នាក់នៅដដែលក៏ដោយ ក៏ប្រជាជនស្ទើរតែទាំងអស់នៅក្នុងតំបន់ (ប្រហែល ១២០.០០០នាក់) បានភៀសខ្លួនទៅកាន់ប្រទេស Armenia ដែលបង្កើនហានិភ័យនៃវិបត្តិចំណាកស្រុក៕