បេសកជនពិសេសនុយគ្លេអែរអាមេរិកមកបំពេញទស្សនកិច្ចនៅតំបន់អាស៊ីបូព៌ា

(VOVworld) - នាថ្ងៃទី២៧តុលា បេសកជនពិសេសអាមេរិកទទួលបន្ទុកជំនួបចរចារ
រវាងភាគីទាំង៦ អំពីបញ្ហានុយគ្លេអែររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត
កូរ៉េលោក​ Sydney Seiler បានទៅកាន់ទីក្រុងសេអ៊ូល ដើម្បីចូលរួមសន្និសីទអន្តរជាតិ
អំពីការផ្ដើមគំនិតសន្តិភាពស្នើរដោយប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park
Geun-hye។នេះជាទីមកដល់ដំបូងរបស់លោក Seiler ក្នុងដំណើរទស្សនកិច្ចនៅតំបន់
អាស៊ីបូព៌ាទៅកាន់កូរ៉េខាងត្បូង ចិននិងជប៉ុន។

បេសកជនពិសេសនុយគ្លេអែរអាមេរិកមកបំពេញទស្សនកិច្ចនៅតំបន់អាស៊ីបូព៌ា - ảnh 1
បេសកជនពិសេសនុយគ្លេអែរអាអាមេរិកលោក Sydney Seiler (រូបថត៖koogle.tv)


ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៏មាននៅសេអ៊ូលបន្ទាប់ពីជំនួបសន្ទនាជាមួយ
មន្ត្រីជាន់ខ្ពស់នៃប្រទេសនេះទទួលបន្ទុកបញ្ហានុយគ្លេអែរលើឧបទ្វីបកូរ៉េ លោក
Seiler បានលើកច្បាស់ថា ភាគីទាំង២បានពិភាគ្សាអំពីវិធានការដើម្បីបន្តជំនួបចរ
ចាររវាងភាគីទាំង៦ និងសហប្រតិបតិ្តការបង្កលក្ខណៈសំរាប់ការចាប់ផ្ដើមជំនួប
ចរចារឡើងវិញ ក៏ដូចជាការអនុវត្តគោលនយោបាយទៅលើសាធារណៈរដ្ឋប្រជា
ធិបតេយ្យប្រជាមានិតកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ