បេសកជនពិសេសរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទៅបំពេញទស្សន កិច្ចនៅរូម៉ានី
(VOVWORLD) - បន្តដំណើរទស្សនកិច្ចការងារនៅអឺរ៉ុប ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៩ លោក Bui Thanh Son សមាជិកមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម អនុរដ្ឋ មន្រ្តីអចិន្ត្រៃយ៍ក្រសួងការបរទេសបានទៅបំពេញទស្សនកិច្ចនៅរូម៉ានីក្នុងឋានៈជាបេសកជនពិសេសរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc។
អនុរដ្ឋមន្រ្តីលោក Bui Thanh Son (ខាងឆ្វេង) ជួបសម្ដែងការគួរសម រដ្ឋមន្រ្តីការបរទេសរូម៉ានីលោក Teodor Melescanu (រូបថត៖ dangcongsan.vn) |
អនុរដ្ឋមន្រ្តីលោក Bui Thanh Son បានផ្ទេរលិខិតរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជូនចំពោះនាយករដ្ឋមន្រ្តីរូម៉ានីលោកស្រី Viorica Dancila ដែលក្នុងនោះវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងល្អប្រសើរនៃទំនាក់ទំនង សហប្រតិបតិ្តការនិងចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរនាពេលកន្លងទៅ ព្រមទាំងសម្ដែងនូវគោលបំណងចង់បន្តពង្រឹងនិងពង្រីកទំនាក់ទំនងអោយ កាន់តែស៊ីជំរៅថែមទៀតផងដែរ។ អនុរដ្ឋមន្ត្រីលោក Bui Thanh Son បានអបអរ សាទររូម៉ានីដែលបានទទួលកំណែងជាប្រធានប្រវេណ EU ហើយមានគោល បំណងថា រូម៉ានីនឹងរួមចំណែកជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបតិ្តការរវាង វៀតណាមជាមួយ EU នាពេលខាងមុខ។ លោក Bui Thanh Son បានចាត់ទុកថា ការចុះហត្ថលេខា អនុម័ត និងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (IPA) រវាងវៀតណាមនិង EU នឹងនាំមកនូវ ផលប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មដ៏ធំធេងសម្រាប់ភាគីទាំងពីរ ក៏ដូចជាជំរុញ ទំនាក់ទំនងរវាង EU ជាមួយប្រទេសនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទៀតផង។ ដោយហេតុនេះ លោក Bui Thanh Son បានស្នើអោយរូម៉ានីសហការយ៉ាងសកម្ម ជាមួយប្រទេសសមាជិក EU ផ្សេងៗទៀត ដើម្បីជំរុញការចុះហត្ថលេខានិង អនុម័តយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងទាំងពីរពោលខាងលើ។
ក្នុងបណ្ដាជំនួបជាមួយអនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son ថ្នាក់ដឹកនាំរដ្ឋាភិបាលរូម៉ានីបានសម្ដែងនូវគោលបំណងចង់អោយភាគីទាំង ពីរបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងឆ្នាំ២០១៩ ព្រមទាំង យល់ស្របជាមួយសំណើរបស់វៀតណាមស្ដីពីវិធានការពង្រឹងនិងពង្រីកកិច្ចសហប្រតិបតិ្តការទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច ក៏ដូចជាកិច្ចសហប្រតិបតិ្តការ នៅវេទិកាអន្តរជាតិនានាផងដែរ៕