បេសកជនពិសេសរបស់អាមេរិកជឿជាក់ថា អ៊ីស្រាអែល និងហេសបូឡា អាចជៀសផុតពីសង្គ្រាមទូលំទូលាយបាន
អ្នកយកព័ត៌មាន VOV នៅអេហ្ស៊ីប -  
(VOVWORLD) - កាលពីថ្ងៃទី ១៤ ខែ សីហា បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Amos Hochstein ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុង Beirut (លីបង់) បានឲ្យដឹងថា អ៊ីស្រាអែល និងចលនាហេសបូឡា (Hezbollah) នៅក្នុងប្រទេសលីបង់ អាចជៀសផុតពីសង្រ្គាមដ៏ទូលំទូលាយបាន ប៉ុន្តែអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាស ត្រូវសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់នៅហ្គាហ្សាការជាបន្ទាន់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបជាមួយប្រធានសភាលីបង់ លោក Nabih Berri លោក Hochstein បានសង្កត់ធ្ងន់ថា អាមេរិកនៅតែជឿជាក់ថា ដំណោះស្រាយការទូតអាចទទួលបាន ព្រោះគ្មាននរណាម្នាក់ចង់ឱ្យសង្រ្គាមទូលំទូលាយផ្ទុះឡើងនោះទេ។ លោក Hochstein បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងខាងលើក៏នឹងជួយសម្រួលដល់ដំណោះស្រាយការទូតនៅក្នុងប្រទេសលីបង់ និងការពារហានិភ័យនៃសង្គ្រាមដ៏ទូលំទូលាយផ្ទុះឡើង។
បេសកជនពិសេសរបស់សហរដ្ឋអាមេរិក Amos Hochstein ក្នុងអំឡុងពេលជួបជាមួយប្រធានរដ្ឋសភាលីបង់ លោក Nabih Berri ក្នុងទីក្រុង Beirut ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤។ រូបថត៖ រូបភាព Getty / TTXVN |
នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធ កាលពីថ្ងៃទី ១៣ ខែសីហា មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់ លោក Osama Hamdan បានចោទប្រកាន់អ៊ីស្រាអែលថា មិនមានសុឆន្ទៈ ហើយបានឲ្យដឹងថា កម្លាំងនេះកំពុងបាត់បង់ជំនឿជាក់លើសហរដ្ឋអាមេរិកដែលជាអន្តរការីក្នុងការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ ក្រុមហាម៉ាសបន្តអះអាងថា ខ្លួននឹងមិនប្រដេញតាមការចរចាជាមួយនឹងសំណើថ្មីដែលអ៊ីស្រាអែលបានស្នើឡើងសំដៅអូសបន្លាយសង្គ្រាមនោះទេ។ កងកម្លាំងនេះ នឹងចូលរួមការចរចា លុះត្រាតែការចរចាបានផ្តោតលើការអនុវត្តសំណើបទឈប់បាញ់ដោយផ្អែកលើគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីចុងខែឧសភា៕
អ្នកយកព័ត៌មាន VOV នៅអេហ្ស៊ីប