|
បេសកជនពិសេសរបស់អ.ស.បទទួលបន្ទុកបញ្ហាលីប៊ីលោក Martin Kobler (ទី២ខាងឆ្វេង) ថ្លែងមតិនៅក្នុងកិច្ចប្រជុំមួយនៅ Tripoli នាថ្ងៃទី៥ មេសា (រូបថត៖Xinhua/TTXVN) |
(VOVworld) - បេសកជនពិសេសរបស់អ.ស.បទទួលបន្ទុកបញ្ហាលីប៊ីលោក Martin
Kobler នាថ្ងៃទី៦ មេសា បានដាស់តឿនឲ្យសំរេចការផ្ទេរប្រគល់អំណាចសំរាប់រដ្ឋា
ភិបាលសាមគ្គីភាពឲ្យបានឆាប់រហ័ស ព្រមទាំងព្រមានថា សន្តិភាពដ៏ផុយស្រួយនៅ
រដ្ឋធានី Tripoli អាចត្រូវបំបែកប្រសិនបើរដ្ឋាភិបាលថ្មីមិនធ្វើសកម្មភាពបានឡើយ។
លោក Kobler អំពាវនាវរដ្ឋសភាលីប៊ីដែល សហគមន៍អន្តរជាតិទទួលស្គាល់ហើយ
កំពុងធ្វើសកម្មភាពនៅប៉ែកខាងកើតប្រទេស នេះឲ្យដំណើរការបោះឆ្នោតសំដៅ
ព្រមទទួលរដ្ឋាភិបាលសាមគ្គីភាពជាតិ។បន្ទាប់ ពីសេចក្ដីប្រកាសរបស់លោក
Kobler មក អ្នកដឹកនាំរដ្ឋអំណាចស្វ័យប្រកាសដែល កំពុងកាន់កាប់រដ្ឋធានី Tripoli
គឺលោក Khalifa Ghweil បានសំណូមពរឲ្យរដ្ឋមន្រ្តី ទាំងអស់ក្នុងរដ្ឋាភិបាលរបស់
លោកមិនបានចាកចេញពីទីស្នាក់ការ។អំពើពោល ខាងលើរបស់លោក Ghweil
ដើរផ្ទុយទៅនឹងសេចក្ដីថ្លែងការណ៍មួយថ្ងៃមុន នោះរបស់រដ្ឋាភិបាលនៅ Tripoli
ដែលតាមនោះរដ្ឋាភិបាលនេះត្រៀមខ្លួនជា ស្រេចផ្ទេរប្រគល់អំណាច៕