បេសកជនពិសេសអាមេរិកទទួលបន្ទុកបញ្ហាមជ្ឈឹមបូព៌ារមកទស្សនកិច្ចនៅអេហ្ស៊ីបដើម្បីពិភាក្សាអំពីប៉ាឡេស្ទីន

(VOVWORLD) - បេសកជនពិសេសរបស់អាមេរិកទទួលបន្ទុកបញ្ហានៅមជ្ឈឹមបូព៌ារ លោក Jason Greenblatt នាថ្ងៃទី ១៩ តុលា បានមកបំពេញទស្សនកិច្ចនៅអេហ្ស៊ីបដើម្បីពិភាក្សាអំពីព្រឹត្តិការណ៍នាពេលថ្មីៗនេះក្នុងដំណើរបង្រួបបង្រួមប៉ាឡេស្ទីន ក្នុងនោះ អេហ្ស៊ីបធ្វើជាប្រទេសអាជ្ញាកណ្ដាល។ 
បេសកជនពិសេសអាមេរិកទទួលបន្ទុកបញ្ហាមជ្ឈឹមបូព៌ារមកទស្សនកិច្ចនៅអេហ្ស៊ីបដើម្បីពិភាក្សាអំពីប៉ាឡេស្ទីន - ảnh 1 បេសកជនពិសេសអាមេរិកទទួលបន្ទុកបញ្ហាមជ្ឈឹមបូព៌ារមកទស្សនកិច្ចនៅអេហ្ស៊ីបដើម្បីពិភាក្សាអំពីប៉ាឡេស្ទីន

(VOVworld) – បេសកជនពិសេសរបស់អាមេរិកទទួលបន្ទុកបញ្ហានៅមជ្ឈឹមបូព៌ារ លោក Jason Greenblatt នាថ្ងៃទី ១៩ តុលា បានមកបំពេញទស្សនកិច្ចនៅអេហ្ស៊ីប ដើម្បីពិភាក្សាអំពីព្រឹត្តិការណ៍នាពេលថ្មីៗនេះក្នុងដំណើរបង្រួបបង្រួមប៉ាឡេស្ទីន ក្នុងនោះ អេហ្ស៊ីបធ្វើជាប្រទេសអាជ្ញាកណ្ដាល។ តាមគំរោង លោក Jason Greenblatt  នឹងជួបធ្វើការជាមួយមជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់របស់អេហ្ស៊ីបដើម្បីពិភាក្សាអំពីការបង្រួប បង្រួមប៉ាឡេស្ទីនក៏ដូចជាលទ្ធភាពចាប់ផ្តើមដំណើរសន្តិភាពមជ្ឈឹមបូព៌ារឡើងវិញរវាង ប៉ាឡេស្ទីនិងអ៊ីស្រាអែល។ ដំណើរទស្សនកិច្ចរបស់លោក Jason Greenblatt បាន ប្រព្រឹត្តទៅបន្ទាប់ពីចលនាឥស្លាម Fatah និងចលនា Hamas នៅប៉ាឡេស្ទីនទទួល បានកិច្ចព្រមព្រៀងបថមក្រោមការគាំពាររបស់អេហ្ស៊ីប ដែលជួយរដ្ឋអំណាចជនជាតិ ប៉ាឡេស្ទីនរបស់ប្រធានាធិបតី Mahmoud Abbas ទទួលសិទ្ធិត្រួតពិនិត្យនិងគ្រប់គ្រង តំបន់ Gaza ពីដៃរបស់ចលនា  Hamas៕

ប្រតិកម្មទៅវិញ

ផ្សេងៗ