ប៉ូឡួញបិទច្រកព្រំដែនជាតិជាមួយបេឡារុស្ស

(VOVWORLD) - ទំនាក់ទំនងដ៏តានតឹងតាំងពីមុនមក រវាងប៉ូឡួញនិងបេឡារុស្ស បានបន្ត កើនឡើងនៅថ្ងៃទី ៨ ខែកុម្ភៈ នៅពេលដែលអ្នកកាសែតដើមកំណើតប៉ូឡួញម្នាក់ ត្រូវបានកាត់ ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំដោយតុលាការបេឡារុស្ស។

ប៉ូឡួញបិទច្រកព្រំដែនជាតិជាមួយបេឡារុស្ស - ảnh 1របងព្រំដែនប៉ូឡួញ-បេឡារុស្ស នៅជិតភូមិ Tolcze ភាគឦសានប្រទេសប៉ូឡួញ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២២។ (រូបថត៖ AFP/VNA)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡួញ លោក Mariusz Kaminski កាលពីថ្ងៃទី ៩ ខែកុម្ភៈ បាននិយាយថា ប៉ូឡួញនឹងបិទច្រកព្រំដែន Bobrowniki ជាមួយបេឡារុស្ស រហូតដល់ មានការជូនដំណឹងថ្មី។ Bobrowniki មានចម្ងាយ ២០០ គីឡូម៉ែត្រពីភាគពាយ័ព្យរដ្ឋធានី Warsaw របស់ប្ប៉ូឡួញ គឺជាច្រកព្រំដែនមួយក្នុងចំណោមច្រកទ្វារព្រំដែនជាតិរវាង ប្រទេសទាំងពីរ។ ទំនាក់ទំនងដ៏តានតឹងតាំងពីមុនមក រវាងប៉ូឡួញនិងបេឡារុស្ស បានបន្ត កើនឡើងនៅថ្ងៃទី ៨ ខែកុម្ភៈ នៅពេលដែលអ្នកកាសែតដើមកំណើតប៉ូឡួញម្នាក់ ត្រូវបានកាត់ ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំដោយតុលាការបេឡារុស្ស។ យោងតាមលោក Kaminski ដោយសារតែការកាត់ទោសឲ្យជាប់ពន្ធនាគារលើអ្នកកាសែតខាងលើ  លោកនឹងស្នើឱ្យរដ្ឋាភិបាលប្រទេសនេះ ពង្រីកបញ្ជីទណ្ឌកម្មប្រឆាំងនឹងបេឡារុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ