បេឡារុស្សចោទប្រកាន់លោកខាងលិចថា “សាបព្រួសភាពចលាចល”

(VOVWORLD) -  ការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់យើង បទដាក់ទណ្ឌកម្មនិងការរឹតត្បិតផ្សេងទៀតលើបេឡារុស្សនឹងផ្តល់ផលអាក្រក់និងបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់គ្នា”។

បេឡារុស្សចោទប្រកាន់លោកខាងលិចថា “សាបព្រួសភាពចលាចល”  - ảnh 1 រដ្ឋមន្រ្តីការបរទេសបេឡារុស្ស Vladimir Makei (រូបថត៖ mfa.gov.by)

នាថ្ងៃទី ២៦ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសបេឡារុស្ស លោក Vladimir Makei បានចោទប្រកាន់បណ្តាប្រទេសលោកខាងលិចថា ព្យាយាម សាបព្រួស ភាពចលចលនិងអនាធិប តេយ្យ នៅប្រទេសសាធារណរដ្ឋធ្លាប់ចំណុះអតីតសហភាពសូវៀត ដែលកំពុងត្រូវបានរញ្ជួយដោយកុបកម្មតាមដងផ្លូវ ចាប់តាំងពីការបោះ ឆ្នោតប្រធានាធិបតី កាលពីខែសីហាកន្លងទៅ។ នៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈវីដេអូ ទៅកាន់មហា សន្និបាត អង្គការសហប្រជាជាតិ លោក Makei បានលើកឡើងថា “យើងកំពុងមើលឃើញរាល់ប៉ុនប៉ងបង្កអស្ថិរភាពក្នុងតំបន់នៅប្រទេសបេឡារុស្ស។ ការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់យើង បទដាក់ទណ្ឌកម្មនិងការរឹតត្បិតផ្សេងទៀតលើបេឡារុស្សនឹងផ្តល់ផលអាក្រក់និងបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់គ្នា”។

ក្នុងពេលជាមួយគ្នានោះ ក្នុងបទវិចារណកថា លើកាសែត Journal du Dimanche បានចេញផ្សាយនៅថ្ងៃទី ២៧ ខែកញ្ញា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានឲ្យដឹងថា យកល្អ មេដឹកនាំបេឡារុស្សលោក Alexander Lukashenko “ត្រូវតែបោះបង់ចោលអំណាច”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ