ប៉ាឡេស្ទីនខិតខំប្រឹងប្រែងអំពាវនាវក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យរារាំងអ៊ីស្រាអែលពីការ រួមបញ្ចូលតំបន់វេសប៊ែង (Westbank)
(VOVWORLD) - នាថ្ងៃទី ៦ មិថុនា បេសកជនពិសេសប៉ាឡេស្ទីនប្រចាំនៅអង្គការសហប្រជាជាតិលោក Riyad Mansour បានឲ្យដឹងថាភាគីប៉ាឡេស្ទីននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីរារាំងអ៊ីស្រាអែលពីការអនុវត្តផែនការរួមបញ្ចូលតំបន់ដែនដីនានានៅវេសប៊ែង (Westbank)។
ការតាំងទីលំនៅ Maale Adumim របស់អ៊ីស្រាអែលនៅភាគខាងកើតក្រុងយេរូសាឡឹម។ (រូបថត៖ AFP / TTXVN) |
ឆ្លើយបទសម្ភាសទៅកាន់ស្ថានីយ៍ “វិទ្យុសម្លេងប៉ាឡេស្ទីន” (Voice of Palestine) លោក Riyad Mansour បានសង្កត់ធ្ងន់ថាប៉ា ឡេស្ទីនបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការបង្កើតរណសិរ្សធំជាង នៅអង្គការសហប្រជាជាតិដើម្បីរាំងស្កាត់រាល់ផែនការរួមបញ្ចូលដែនដីរបស់អ៊ីស្រាអែល។
លោក Mansour បានបន្ថែមទៀតថាលោកនឹងជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិនិងសមាជិកដទៃទៀតក្នុងស្ថានប័ននេះដើម្បីពន្យល់ពីផលវិបាកដ៏ធ្ងន់ធ្ងរនៃផែនការរួមបញ្ចូលគ្នាដែនដីរបស់អ៊ីស្រាអែលដូចពោលខាងលើនេះ។ យោហតាមលោក Mansour ប៉ាឡេស្ទីននឹងដាក់ សំណើរជូនទៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការបង្កើនសម្ពាធលើរដ្ឋាភិបាល អ៊ីស្រាអែលដែលធ្លាប់ត្រូវបានគាំទ្រដោយរដ្ឋអំណាចអាមេរិក ដើម្បីរាំងស្កាត់ការអនុវត្តផែនការ រួមបញ្ចូលគ្នានេះតែម្តង៕