ប៉ាឡេស្ទីនឈប់អនុវត្តតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយអ៊ីស្រាអែល

(VOVWORLD) - នាថ្ងៃទី ៣០ ខែមករា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការស៊ីវិលប៉ាឡេស្ទីន លោក Hussein al-Shaikh បានឲ្យដឹងថាប៉ាឡេស្ទីនបានជូនដំណឹងដល់អ៊ីស្រាអែលថាប៉ាឡេស្ទីនលែងគោរពតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដែលមានប្រភពដើមចាប់ពីកិច្ចព្រមព្រៀង Oslo នោះឡើយ។
ប៉ាឡេស្ទីនឈប់អនុវត្តតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយអ៊ីស្រាអែល - ảnh 1 ប៉ាឡេស្ទីនឈប់អនុវត្តតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយអ៊ីស្រាអែល (រូបថត៖ Reuters)

លោក Hussein al-Shaikh បានឲ្យដឹងថា «រដ្ឋអំណាចប៉ាឡេស្ទីនលុបចោលកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលដែលបានចុះហត្ថលេខាចាប់តាំងពីកិច្ចព្រមព្រៀង Oslo” តាមនោះ «អ៊ីស្រាអែលក៏បានជូនដំណឹងដល់រដ្ឋអំណាចប៉ាឡេស្ទីនថាមិនគោរពតាមកិច្ចព្រមព្រៀងទ្វេភាគីទៀតឡើយ” ។ នៅលើបណ្តាញសង្គម Twitter ផ្ទាល់ខ្លួន លោក al-Shaikh បានឲ្យដឹងថា ប្រធានាធិបតីប៉ាឡេស្ទីនលោក  Mahmoud Abbas គ្រោងនឹងថ្លែង"បទសុន្ទរកថាជាប្រវត្តិសាស្ត្រ" នៅក្នុងកិច្ចប្រជុំរបស់សហព័ន្ធអារ៉ាប់នៅទីក្រុង Cairo នៅថ្ងៃទី ២ ខែកុម្ភៈខាងមុខ។ សេចក្តីប្រកាសទាំងអស់ដែលពោលខាងលើនេះគឺជាផ្នែកមួយនៃប្រតិកម្មរបស់ប៉ាឡេ    ស្ទីន បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) បានប្រកាសផែនការសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា ដែលធ្លាប់ត្រូវបានប្រឆាំងជំទាស់យ៉ាងខ្លាំងពីប្រទេសប៉ាឡេស្ទីននោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ