ប៉ាឡេស្ទីនត្រៀមខ្លួនជាស្រេចអូសបន្លាយរយៈដំណើរការចរចារសន្តិភាពជាមួយអ៊ីស្រាអែល

ប៉ាឡេស្ទីនត្រៀមខ្លួនជាស្រេចអូសបន្លាយរយៈដំណើរការចរចារសន្តិភាពជាមួយអ៊ីស្រាអែល  - ảnh 1
ប្រធានាធិបតីរដ្ឋអំណាចប៉ាឡេស្ទីន (PA) លោក Mahmoud Abbas (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ២៦ មេសា ប្រធានាធិបតីរដ្ឋអំណាចប៉ាឡេស្ទីន (PA)
លោក Mahmoud Abbas បានប្រកាសថា៖ ប៉ាឡេស្ទីនត្រៀមខ្លួនជាស្រេច
អូសបន្លាយរយៈដំណើរការចរចារសន្តិភាពជាមួយអ៊ីស្រាអែល បន្ទាប់ពី
 Tel Aviv បញ្ឈប់ដំណើរការនេះដើម្បីប្រឆាំងជំទាស់កិច្ចព្រមព្រៀងសម្រប
សម្រួលរវាងចលនាឥស្លាម Hamas និង Fatah របស់ប៉ាឡេស្ទីនក្នុងសប្តាហ៍
កន្លងមក។ លោក Abbas បានឲ្យដឹងថែមទៀតថា៖ ប៉ាឡេស្ទីនមានគោល
បំណងពន្យាពេលការចរចារដោយមានលក្ខ័ណ្ឌថា៖ អ៊ីស្រាអែ ត្រូវបញ្ឈប់
ការកសាងទីប្រជុំជននៅតំបន់ត្រើយខាងលិចនិងតំបន់ភាគខាងកើត
Jerusalem  ដោះលែងអ្នកទោសជាជនប៉ាឡេស្ទីននិងចាប់ផ្តើមការចរចារ
អំពីខ្សែ ព្រំដែននាពេលអនាគតរបស់រដ្ឋប៉ាឡេស្ទីនមួយ។ ប្រធានាធិបតី
Abbas បានចាត់ទុក ថា៖ ការដែល អ៊ីស្រាអែលបដិសេធជួបចរចារជាមួយ
រដ្ឋាភិបាលប៉ាឡេស្ទីនដោយមាន ចលនាឥស្លាម Hamas បានសឲ្យឃើញ
ថា៖ Tel Aviv មិនអនុវត្តកិច្ចសន្យាអំពីវិធានការរដ្ឋចំនួន ២។ ថ្នាក់ដឹកនាំ
ប៉ាឡេស្ទីនបានអះអាងថា៖ រដ្ឋាភិបាលថ្មីនឹងត្រូវបាន បង្កើតក្នុងរយៈពេល
៥ សប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ