ប៉ាឡេស្ទីននិងស៊ីរីឯកភាពធ្វើសកម្មភាពយោធារួមប្រឆាំងនឹង IS នៅជំរុំ Yarmouk
|
ប៉ាឡេស្ទីននិងស៊ីរីឯកភាពធ្វើសកម្មភាពយោធារួមប្រឆាំងនឹង IS នៅជំរុំ Yarmouk (AP) |
Vovworld-ដំណាងគណៈប្រតិភូប៉ាឡេស្ទីនអំពីបញ្ហាជំរុំភៀសខ្លួន Yarmouk
នៅស៊ីរីនាថ្ងៃទី៩មេសាបានឲ្យដឹងថា ភាគីប៉ាឡេស្ទីនទទួលបានកិច្ចព្រមព្រៀង
ជាមួយរដ្ឋអំណាចស៊ីរីអំពីការសហការសកម្មភាពយោធាសំដៅវាយបណ្ដេញ
កំលាំងរដ្ឋឥស្លាមស្វ័យប្រកាស IS ចេញពីជំរុំភៀសខ្លួននេះ។ ថ្លែងមតិនៅសន្និសីទ
កាសែតនៅក្រុង Damacus រដ្ឋមន្ត្រីក្រសួងការងារប៉ាឡេស្ទីនលោក Ahmad Majdalani
បានសង្កត់ធ្ងន់ថា វិធានការយោធានឹងជាជម្រើសតែមួយគត់និងភាគីប៉ាឡេស្ទីននៅ
ស៊ីរីនឹងចូលរួមការវាយប្រហារនេះ។ លោកបានឲ្យដឹងថែមទៀតថា រដ្ឋាភិបាលស៊ីរី
បានយល់ព្រមធានាសុវត្ថិភាពសំរាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅ Yarmouk និង
ស្នាក់នៅក្រៅពីដំបន់នេះ៕