(VOV)_បណ្ដាអ្នកចរចាររបស់ប៉ាឡេស្ទីននិងអ៊ីស្រាអែលបានដំណើការចរចារថ្មីមួយ
នាថ្ងៃទី ១០ មេសា ក្រោមអន្តរការីរបស់អាមេរិក។
|
ប៉ាឡេស្ទីននិងអ៊ីស្រាអែលតភ្ជាប់ការចរចារឡើងវិញ(TTXVN) |
ថ្លែងមតិបន្ទាប់ពីការចរចារលើកនេះ អ្នកនាំពាក្យនៃសេតវិមាន Jen Psaki បាន
អោយដឹងថា៖គំលាតភាគីទាំងពីរត្រូវបានបង្រួញហើយប៉ុន្តែក៏មិនអាចនិយាយ
ថានឹងមាន កិច្ចព្រមព្រៀង១យ៉ាងឆាប់ៗបានទេ។
ក្នុងព្រឹត្តិការណ៍ផ្សេងទៀត នាថ្ងៃទី ១០ មេសា អ៊ីស្រាអែលបានបង្កើនបទដាក់
ទណ្ឌកម្ម សេដ្ឋកិច្ចចំពោះប៉ាឡេស្ទីន ដោយការបញ្ចប់សកម្មភាពផ្ទេរប្រគល់បរិមាណ ប្រាកពន្ធអោយប៉ាឡេស្ទីន ដោយអ៊ីស្រាអែលហូតពន្ធជំនួសអោយ។ អ៊ីស្រាអែលក៏
បាន ប្រកាសថានឹងបញ្ចប់ការធ្វើអាជីវកម្មរួមនៅរែឧស្ម័នដុតជាមួយប៉ាឡេស្ទីន និង រាំងស្កាត់បរិមាណប្រាក់បញ្ញើររបស់ប៉ាឡេស្ទីននៅធនាគារានារបស់អ៊ីស្រាអែលដែរ។ ប្រធានការចរចារប៉ាឡេស្ទីន Saeb Erakat បានចាត់ទុកថា៖ រាល់សកម្មភាពនេះរបស់ អ៊ីស្រាអែលគឺប្លន់យកប្រាក់របស់ប្រជាជនប៉ាឡេស្ទីន រំលោភលើច្បាប់អន្តរជាតិ និង
បទដ្ឋានអន្តរជាតិនានាទៀតផង៕