ប៉ាឡេស្ទីនបដិសេធ​ការសន្ទនា​ជាមួយ​អាមេរិក​ស្ដីពីផែនការ​សន្តិភាព​មជ្ឈឹមបូព៌ា

(VOVWORLD) - រដ្ឋអំណាចប៉ាឡេស្ទីនកាលពីថ្ងៃទី ២៨ ខែមិថុនា បានបដិសេធការទាក់ទងជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថាមានការសន្ទនាគ្នារវាងសហរដ្ឋអាមេរិកនិងប៉ាឡេស្ទីនស្តីពីផែនការ សន្តិភាពមជ្ឈឹមបូព៌ារបស់ប្រធានាធិបតីអាមេរិកលោក Donald Trump។
ប៉ាឡេស្ទីនបដិសេធ​ការសន្ទនា​ជាមួយ​អាមេរិក​ស្ដីពីផែនការ​សន្តិភាព​មជ្ឈឹមបូព៌ា - ảnh 1 ទិដ្ឋភាពនៃការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ (រូបថត៖ AFP / TTXVN)

លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានលើកច្បាស់ថា ប៉ាឡេស្ទីនមិនបានផ្លាស់ប្តូរជំហររបស់ខ្លួនអំពីទំនាក់ទំនងជាមួយរដ្ឋអំណាចសហរដ្ឋអាមេរិក ក៏ដូចជារបស់អ៊ីស្រាអែល។ លោក Abu Abu Rudeineh បានបញ្ជាក់ជាថ្មីម្តងទៀតថាមេដឹកនាំប៉ាឡេស្ទីនប្រឆាំងនឹងសកម្មភាពដាក់បញ្ជូលទឹកដីរបស់អ៊ីស្រាអែល ព្រមទាំងសង្កត់ធ្ងន់ថា រាល់ផែនការដាក់បញ្ជូលទឹកដីតែម្ដង ឬតាមដំណាក់កាលគឺសុទ្ធតែជា បញ្ហាគោលការណ៍ផងដែរ។

សូមបញ្ជាក់ដែរថា មុននេះនាថ្ងៃទី ២៧ ខែមិថុនា វិទ្យុសាធារណៈអ៊ីស្រាអែលបានរាយការណ៍ថា ប្រធានាធិបតីលោក Abbas បានបដិសេធការហៅទូរស័ព្ទរបស់ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ស្ដីពីផែនការរបស់ អ៊ីស្រាអែលក្នុងការដាក់បញ្ជូលតំបន់ West Bank ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ