ប៉ាឡេស្ទីនបន្តថ្កោលទោសចំពោះការដែលអាមេរិកទទួលស្គាល់យេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល

(VOVWORLD) -នាថ្ងៃទី ១៧ មករា ក្នុងបទសុន្ទរកថានៅក្នុងសន្និសីទស្ដីពីយេរូសាឡឹម ដែលបានរៀបចំឡើងនៅប្រទេសអេហ្ស៊ីបនោះ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានថ្កោលទោសចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump ថា សេចក្ដីសម្រេចចិត្តរបស់ម្ចាស់សេតវិមានស្ដីពីការទទួលស្គាល់ យេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែលនោះ គឺជា "ការខុសឆ្គង" និង"អាក្រក់"បំផុត ។
ប៉ាឡេស្ទីនបន្តថ្កោលទោសចំពោះការដែលអាមេរិកទទួលស្គាល់យេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល - ảnh 1 ប៉ាឡេស្ទីនបន្តថ្កោលទោស
ចំពោះការដែលអាមេរិកទទួលស្គាល់យេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល

នាថ្ងៃទី ១៧ មករា ក្នុងបទសុន្ទរកថានៅក្នុងសន្និសីទស្ដីពីយេរូសាឡឹម ដែលបានរៀបចំឡើងនៅប្រទេសអេហ្ស៊ីបនោះ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានថ្កោលទោសចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump ថា សេចក្ដីសម្រេចចិត្តរបស់ម្ចាស់សេតវិមានស្ដីពីការទទួលស្គាល់ យេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែលនោះ គឺជា "ការខុសឆ្គង" និង"អាក្រក់"បំផុត ។

ប្រធានាធិបតីប៉ាឡេស្ទីនបានប្រកាសថា អាមេរិកមិនមានតួនាទីជាអាជ្ញាកណ្ដាលក្នុងកិច្ចចរចា ដែលធ្លាប់មានរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ហើយក៏ជាតួនាទីដែលវ៉ាស៊ីនតោនកាន់កាប់ក្នុងទសវត្សជាច្រើនមក។ លោក Abbas បានឲ្យដឹងថាជនប៉ាឡេស្ទីន និងបន្តប្រដេញតាមសំណើរបស់ខ្លួនដោយសន្តិភាព រហូតទាល់តែ គេដណ្ដើមបានសិទ្ធិរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ