ប៉ាឡេស្ទីនប្រឆាំងជំទាស់អាមេរិកដោយសារការដកប៉ាឡេស្ទីនចេញពីបញ្ជីជាតិរបស់អាមេរិក

(VOVWORLD) - នាថ្ងៃទី ២៥ ខែសីហា រដ្ឋអំណាចប៉ាឡេស្ទីនបានសម្តែងការប្រឆាំងជំទាស់នឹងក្រសួងការបរទេសអាមេរិក ដោយសារការដក់រដ្ឋអំណាចប៉ាឡេស្ទីន (PA) ចេញពីបញ្ជីជាតិរបស់អាមេរិកនៅលើគេហទំព័រផ្លូវការរបស់ស្ថានប័ននេះ។
ប៉ាឡេស្ទីនប្រឆាំងជំទាស់អាមេរិកដោយសារការដកប៉ាឡេស្ទីនចេញពីបញ្ជីជាតិរបស់អាមេរិក - ảnh 1ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas (រូបថត៖ TTXVN)

អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudaineh បានឲ្យដឹងថាការលុបចោល PA ចេញពីបញ្ជីជាតិ គឺធ្វើតាមការបញ្ជារបស់គណបក្សស្តាំនិយមរបស់អ៊ីស្រាអែល ព្រមទាំងការធ្លាក់ចុះដែលមិនធ្លាប់កើតមានឡើងពីមុនមកក្នុងគោលនយោបាយកិច្ចការបរទេសរបស់អាមេរិកផងដែរ។ ប្រការនេះបានបង្ហាញថាអាមេរិកកំពុងចាត់វិធានការដើម្បីគាំទ្រដល់ការកាន់កាប់របស់ប្រទេសអ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ