ប៉ាឡេស្ទីនរិះគន់សេចក្តីប្រកាសរបស់មន្ត្រីអ៊ីស្រាអែលស្ដីពីការរួមបញ្ជូល តំបន់ West Bank

(VOVWORLD) - នាថ្ងៃទី ២១ ខែមករា  ប៉ាឡេស្ទីនបានរិះគន់រាល់សេចក្ដីប្រកាសរបស់មន្ត្រីអ៊ីស្រាអែល ស្ដីពីការ រួមបញ្ជូល តំបន់ West Bank។
ប៉ាឡេស្ទីនរិះគន់សេចក្តីប្រកាសរបស់មន្ត្រីអ៊ីស្រាអែលស្ដីពីការរួមបញ្ជូល តំបន់ West Bank - ảnh 1 តំបន់ West Bank (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ប្រតិកម្មចំពោះសេចក្ដីប្រកាសនាពេលថ្មីៗនេះ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu  និងមេដឹកនាំគណបក្ស បៃតង ស លោក Benny Ganz អំពីបញ្ហាពោលខាងលើនោះ លោក Nabil Abu Rudeinah អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីនបានសង្កត់ធ្ងន់ថា សេចក្ដីប្រកាសពោលខាងលើបានបំផ្លិចបំផ្លាញមូលដ្ឋានគ្រឹះនៃដំណើរការសន្តិភាព និងដាក់តំបន់ទាំងមូលឱ្យស្ថិតក្នុងដំណាក់កាលគ្រោះថ្នាក់ថ្មីនៃជម្លោះនិងអស្ថិរភាព។

ទន្ទឹមនឹងនេះអ្នកនាំពាក្យចលនា ហាម៉ាសនៅតំបន់ Gaza លោក Hazem Qassem បានចាត់ទុកថា ជំហររបស់អ៊ីស្រាអែលគឺជាការរំលោភបំពានលើច្បាប់អន្តរជាតិ និងបង្ហាញថា អ៊ីស្រាអែលបន្តមិនគោរពតាមសេចក្ដីសម្រចចិត្តអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ