ប៉ាឡេស្ទីនលែងចាត់ទុកអាមេរិកជាអាជ្ញាកណ្ដាលសម្រុះសម្រួល ជម្លោះជាមួយអ៊ីស្រាអែលទៀតឡើយឡើយ
(VOVWORLD) - នាថ្ងៃទី ២៥ ឧសភា ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅរុស្ស៊ី លោក Abdel Hafez Nofal បានប្រកាសថា ប៉ាឡេស្ទីន លែងចាត់ទុកអាមេរិកជាអាជ្ញាកណ្ដាលសម្រុះសម្រួលជម្លោះ ក្នុងការដោះស្រាយជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលទៀតឡើយ។
លំនៅដ្ឋាន Maale Adumim របស់អ៊ីស្រាអែលនៅតំបន់ West Bank (ប្រភព៖ AFP / TTXVN) |
ថ្លែងនៅលើកញ្ចក់ទូរទស្សន៍រុស្ស៊ី ២៤ ឯកអគ្គរដ្ឋទូតលោក Abdel Hafez Nofal បានឲ្យដឹងថា ប៉ាឡេស្ទីននៅតែជឿជាក់ទៅលើតួនាទីរបស់រុស្ស៊ីក្នុងក្រុមភាគីទាំង ៤ (មជ្ឈឹមបូព៌ា) ។ បញ្ហាកើតមាននៅពេលនេះ គឺ សហរដ្ឋអាមេរិកកំពុងខិតខំប្រឹងប្រែងអនុវត្តន៍ផែនការ សកម្មភាពឯកតោភាគី ដោយគ្មានការគាំទ្រណាមួយពីអន្តរជាតិឡើយ។ លោកឯកអគ្គរដ្ឋទូត Abdel Hafez Nofal បានចាត់ទុកថា ដំណោះស្រាយរដ្ឋពីរគឺជាវិធីល្អបំផុតដើម្បីសម្រេចបានគោលដៅ ហើយរំលឹកឡើងវិញថា មានប្រទេសចំនួន ១៤០ នៅលើពិភពលោកបានគាំទ្រចំពោះដំណោះស្រាយនេះផងដែរ៕