ប៉ាឡេស្ទីនសង្កត់ធ្ងន់នូវតួនាទីរបស់រុស៊្សីក្នងការដោះស្រាយជម្លោះ រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល

(VOVWORLD) -នាថ្ងៃទី ១១ ឧសភា នៅទីក្រុងសូជីប្រទេសរុស្ស៊ី បានប្រព្រឹត្តិទៅកិច្ចចរចារវាងប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin និងសមភាគីប៉ាឡេស្ទីនលោក Mahmoud Abbas។
ប៉ាឡេស្ទីនសង្កត់ធ្ងន់នូវតួនាទីរបស់រុស៊្សីក្នងការដោះស្រាយជម្លោះ រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល - ảnh 1ប៉ាឡេស្ទីនសង្កត់ធ្ងន់នូវតួនាទីរបស់រុស៊្សីក្នងការដោះស្រាយជម្លោះ រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល  (http://www.vietnamplus.vn)

  ទំនាក់ទំនងទ្វេភាគីក៏ដូចជាការខិតខំប្រឹងប្រែងដោះស្រាយជម្លោះដែលបានអូសបន្លាយអស់រយៈពេលច្រើនឆ្នាំរវាងប៉ាឡេស្ទីន និង អ៊ីស្រាអែលជាខ្លឹមសារសំខាន់នៃកិច្ចចរចរនេះ។ ស្ដីអំពីទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ីនិងប៉ាឡេស្ទីន ប្រធានាធិបតីលោក Putin បានសង្កត់ធ្ងន់ថានេះគឺជាទំនាក់ទំនងមានអត្ថន័យ សំខាន់ពិសេស ព្រោះថាបានឆ្លងកាត់រយៈពេលវែងដោយផ្អែកលើមូលដ្ឋានសាមគ្គី និងជឿទុកចិត្តគ្នា។ នៅទីនេះ លោក Putin បានប្រកាសសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ចអាស៊ី អឺរ៉ុប ស្ដីពីការអនុញ្ញាតឲ្យប៉ាឡេស្ទីនទទួលអាទិភាពពាណិជ្ជកម្មជាមួយសហភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប (EAEU)។

          អំពីជម្លោះដែលអូសបន្លាយរវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីននោះ ប្រធានាធិបតីរុស្ស៊ីលោក  Putin បានឲ្យដឹងថាសន្តិភាពរបស់ប្រទេសទាំងពីរនេះគឺជាលក្ខខ័ណ្ឌដើម្បីធានាឲ្យបាននូវសន្តិសុខ និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់។

          រីឯខ្លួនវិញ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានសង្កត់ធ្ងន់នូវតួនាទីជាស្នូលរបស់ម៉ូស្គូក្នុងដំណើរការដោះស្រាយជម្លោះរវាង ប៉ាឡេស្ទីន និងអ៊ីស្រាអែល៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ