ប៉ាឡេស្ទីនអំពាវនាវឲ្យប្រទេសទាំងអស់គោរព ICC

(VOVWORLD) - សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនៃរដ្ឋអំណាចប៉ាឡេស្ទីនបានអះអាងថា ប៉ាឡេស្ទីនប្រកាន់ខ្ជាប់នូវទំនាក់ទំនងមិត្តភាព និងសន្តិភាពជាមួយប្រទេសទាំងអស់។
ប៉ាឡេស្ទីនអំពាវនាវឲ្យប្រទេសទាំងអស់គោរព ICC - ảnh 1នាយករដ្ឋមន្រ្តីលោក Benjamin Netanyahu  (រូបថត៖ AP) 

ក្រសួងការបរទេសប៉ាឡេស្ទីន (PA) នៅថ្ងៃទី ៧ ខែកុម្ភៈបានចេញសេចក្តីថ្លែងការណ៍ ដោយអំពាវនាវឱ្យប្រទេសទាំងអស់ គោរពតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ព្រមទាំងសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់ស្ថិតនៅលើច្បាប់ឡើយ ក្នុងនោះមានទាំងប្រទេសសម្ព័ន្ធមិត្តជាមួយប្រទេសមហាអំណាច។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនៃរដ្ឋអំណាចប៉ាឡេស្ទីនបានអះអាងថា ប៉ាឡេស្ទីនប្រកាន់ខ្ជាប់នូវទំនាក់ទំនងមិត្តភាព និងសន្តិភាពជាមួយប្រទេសទាំងអស់ ហើយគ្មានប្រទេសណាមួយមានសិទ្ធិសម្រេចចំពោះបញ្ហារដ្ឋប៉ាឡេស្ទីន ជាបញ្ហាដែលត្រូវបានប្រជាជនប៉ាឡេស្ទីនសម្រេចចិត្ត ហើយត្រូវបានប្រទេសភាគច្រើនទទួលស្គាល់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ