ប៉ាឡេស្ទីន-Jordan ចុះហេត្ថលេខាលើការព្រមព្រៀងស្តីពីកិច្ចការពារទីក្រុង Jerusalem

(VOVworld) -  នាថ្ងៃទី ៣១ មិនា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas និង
ព្រះមហាក្សត្រ Jordan Abdullah II បានចុះហេត្ថលេខាលើការព្រមព្រៀងស្តីពីកិច្ចការពារ
បណ្ដាទីកន្លែងស័ក្តសិទ្ធិនៅទីក្រុង Jerusalem។ ជាការព្រមព្រៀងមានលក្ខណៈប្រវត្តិសាស្ត្រ
នេះបានទទួលស្គាល់តួនាទីពិសេសរបស់ប្រទេស Jordan ចំពោះបណ្ដាទីកន្លែងស័ក្តសិទ្ធិ
នៅទីក្រុង Jerusalem។ តាមនោះ ប្រធានាធិបតី ប៉ាឡេស្ទីន លោក Abbas អះអាងថា៖ ព្រះ
មហាក្សត្រ Jordan គឺជាអ្នកមានសិទ្ធិពេញលេញស្របច្បាប់ដើម្បីធានាការពារតំពែងទីក្រុង
នោះ។ ការព្រមព្រៀងក៍បានសង្កត់ធ្ងន់ថា៖ “បណ្ដាការ​កំណត់ប្រវត្តិសាស្ត្រត្រូវបាន Jordan និងប៉ាឡេស្ទីនឯកភាព។ តាមនោះ ប្រទេសទាំង ២ រួមជាមួយគ្នាខំប្រឹងប្រែងការពារទីក្រុង
Jerusalem ប្រឆាំងនឹងឧបាយកលហ្សីបភាវូបីយកម្មពិសិដ្ឋទីក្រុងនេះរបស់អ៊ីស្រាអែល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ