ប៉ាឡេ ស្ទីនមានបំណងថា តុលាការយុត្តិធម៌អន្តរជាតិពិនិត្យលើឧក្រិដ្ឋកម្មនៅតំបន់ហ្គាហ្សា

ប៉ាឡេ ស្ទីនមានបំណងថា តុលាការយុត្តិធម៌អន្តរជាតិពិនិត្យលើឧក្រិដ្ឋកម្មនៅតំបន់ហ្គាហ្សា - ảnh 1
រដ្ឋមន្រ្តីការបរទេសប៉ាឡេស៊ីន លោក Riyad al-Malki បាន
ទកាន់ ICJ នៅទីក្រុងឡាហៃ (រូបថតៈReuters )

(VOVworld)-នាថ្ងៃទី៩សីហា រដ្ឋមន្រ្តីការបរទេសប៉ាឡេស្ទីន លោក Riyad al-Malki
បានឲ្យដឹងថា រដ្ឋអំណាចប៉ាឡេស្ទីន នឹងប្តឹងអ៊ីស្រាអ៊ែលទៅកាន់តុលាការយុត្តិធម៌
អន្តរជាតិ (ICJ) អំពីឧក្រិដ្ឋកម្មសង្គ្រាម។ មុននឹងចូលរួមពិធីធ្វើសច្ចាប្រណិធាន
ទទួលដំណែងរបស់ ប្រធានាធិតីរបស់ប្រទេសកូឡុំប៊ីណលោក Joan Manuel Santos នាថ្ងៃទី៧សីហាកន្លងទៅ លោក Malki បានមកដល់ទីស្នាក់ការររបស់ ICJ ប្រចាំនៅ
ទីក្រុងឡាហៃ (ហ៊ូឡង់) ដើម្បីស្នើរ ស្ថាប័ននេះចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការ អំពីអំពើដែលអ៊ីស្រាអ៊ែលបានប្រព្រឹត្តក្នុងរយៈ ពេល១ខែកន្លងទៅ ហើយពិនិត្យ
ថា អំពើទាំងនោះត្រូវបានចាត់ទុកជាឧក្រិដ្ឋកម្មដែរឬនៅ។

       ក្នុងថ្ងៃទី៩សីហា យន្តហោះចម្បាំងរបស់អ៊ីស្រាអ៊ែល បានដំណើការវាយប្រហារ
តាមជើងអាកាសចំនួន៥០លើ​តម្រង់ទៅលើតំបន់ហ្គាហ្សា បណ្តាល ឲ្យជនប៉ាឡេស្ទីន
ចំនួន៨នាក់ត្រូវស្លាប់។ ក្នុងពេលជាជួយគ្នានោះ ជនប្រដាប់អាវុធប៉ាឡេស៊ីនក៏បាន
បាញ់រ៉ុក្តែតចំនួន២៥ គ្រាប់ទៅលើតំបន់ដែលដីរបស់អ៊ីស្រាអ៊ែលផងដែរ។ អំពើហឹង្សា
នៅតំបន់ហ្គាហ្សាក្នុង១ខែកន្លង ទៅបណ្តាលឲ្យជនស៊ីវិល ប៉ាឡេស៊ីនចំនួន១៩០០
នាក់ ដែលភាគច្រើនជាកុម៉ារត្រូវស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ