ផ្តោតទៅលើការជំនះពុះពារលើផលវិបាកដោយទឹកជំនន់បង្កឡើងនៅបណ្ដាតំបន់

(VOVWORLD) - នាថ្ងៃទី៣ ខែកញ្ញា មជ្ឈឹមសមាគមន៍កាកបាទក្រហម វៀតណាមបានឲ្យដឹង ថា ក្នុងថ្ងៃទី២និងថ្ងៃទី៣ ខែកញ្ញា ក្រុមការងារនៃមជ្ឈឹមសមាគមន៍កាកបាទ ក្រហមវៀតណាមដឹកនាំដោយអនុប្រធានលោក Tran Quoc Hung បានទៅសាក សួរសុខទុក្ខនិងជួយសង្គ្រោះជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋនៅស្រុក Quan Hoa ខេត្ត Thanh Hoa ភាគកណ្ដាលវៀតណាមដែលត្រូវរងផលប៉ះពាល់ដោយទឹក ជំនន់។

  ក្រុមការងារបានផ្គត់ផ្គង់ជូនប្រជាពលរដ្ឋមុខទំនិញជាច្រើនប្រភេទដូចជា ម៉ាស៊ីនចម្រោះទឹក ម្សៅចម្រោះទឹកស្អាត ប្រអប់ឧបករណ៍ជួសជុលផ្ទះ តង់និងកញ្ចប់ ប្រាក់ប្រមាណ៣២០លានដុង។

        នៅខេត្ត Nghe An ទឹកជំនន់បានធ្វើឲ្យមនុស្ស៦នាក់នៅស្រុក Ky Son បាន ស្លាប់និងបាត់ខ្លួន ផ្ទះរាប់រយខ្នងត្រូវលិចទឹកនិងកួចយកទៅបាត់។ បញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនខេត្ត Nghe An បានរៀបចំសកម្មភាពសាកសួរសុខទុក្ខ លើកទឹកចិត្តក្រុមគ្រួសារនានាដែលមានអ្នករងគ្រោះ ហើយសហការជាមួយ អាជ្ញាធរតំបន់បោសសម្អាតអនាន័យបរិស្ថាន។ វរៈសេនីយ៍ឯក Le Nhu Cuong កម្មាភិបាលមួយរូបនៃកងទ័ពការពារព្រំដែន Nghe An បានឲ្យដឹងថា៖

        “នាបច្ចុប្បន្ន បណ្ដាកម្លាំងនៅតាមខ្សែព្រំដែននៃខេត្តកំពុងសហការជាមួយ ប្រជាជនដើម្បីជំនះពុះពារលើផលវិបាក ពិសេសគឺបោសសម្អាតអនាម័យ ពិនិត្យ ព្យាបាលជំងឺនិងផ្ដល់ថ្នាំឱសថដោយឥតគិតថ្លៃសម្រាប់ប្រជាជន។ ទន្ទឹមនឹងនោះ គឺជួយឧបត្ថម្ភប្រជាជនជួលជុលផ្ទះសម្បែង ផ្លូវចរាចរណ៍ សាលារៀន និងផ្ដល់ ស្បៀងអាហារសម្រាប់ប្រជាជនផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ