ផ្តោតអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមធានាកិច្ចការពារជាតិតំបន់ Tay Nguyen
|
ផ្តោតអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមធានាកិច្ចការពារជាតិតំបន់ Tay Nguyen (baoanhdantocmiennui.vn) |
(VOVworld) – នារសៀលថ្ងៃទី ១០ មករា នៅទីក្រុង Buon Ma Thuot (ខេត្ត
Dak Lak) គណៈកម្មាធិការបញ្ជាណែនាំតំបន់ Tay Nguyen បានរៀបចំសន្និសីទ
បូក សរុបការងារឆ្នាំ ២០១៦ និងពិភាក្សាអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម ធានាកិច្ចការពារប្រទេសនិងសន្តិសុខតំបន់នាឆ្នាំ ២០១៧។ រដ្ឋមន្ត្រី
ក្រសួងនគរ បាលនិងជាប្រធានគណៈកម្មាធិការបញ្ជាំណែនាំ Tay Nguyen
លោក To Lam បានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលបណ្ដាខេត្តនៅតំបន់
Tay Nguyen ទទួលបានក្នុងយៈពេលកន្លងទៅលើវិស័យសេដ្ឋកិច្ចវប្បធម៌
សង្គមការពារប្រទេសនិងសន្តិសុខ។ លោក To Lam បានសង្កត់ធ្ងន់ថា៖
គ្រប់តំបន់គប្បីត្រួតពិនិត្យឡើងវិញផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
រៀបចំផែនការផ្នែកឲ្យសមស្របនឹងបំរ៉ែបំរួលអាកាសធាតុបណ្ជាណែនាំ
អនុវត្តគំរោងការណ៍រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញតភ្ជាប់នឹងការ
ផ្លាស់រូបសណ្ឋានកំណើនតាមទិសលើកកំពស់គុណភាពប្រសិទ្ធភាពភាព
ប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ បណ្ដាខេត្តនៅតំបន់ Tay Nguyen គប្បី
ផ្តោតសំខាន់ទៅលើការលើកកំពស់គុណភាពការងារពន្លឿនការវិនិយោគ
និងទាក់ទាញវិនិយោគិននៅក្នុងនិងក្រៅប្រទេសលើវិស័យកសិកម្មបច្ចេក
វិទ្យាខ្ពស់ថាមពលស្អាតឧស្សាហកម្មកែច្នៃការចិញ្ចឹមសត្វនិងសេវ៉ាកម្មទេស
ចរណ៍។ នៅក្នុងសន្និសីទលើកនេះ រដ្ឋមន្ត្រី To Lam បានប្រគល់ជូនអំណោយ
ចំនួន ៧៤០០ កញ្ចប់សំរាប់ ជនក្រីក្រនៅបណ្ដាខេត្ត Tay Nguyen ក្នុង
ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៧៕