ផ្តល់មតិក្រុមដំណោះស្រាយហិរញ្ញវត្ថុចំនួន៥ជួយឧបត្ថម្ភអង្គភាពអាជីវកម្ម។

VOV-ក្រសួងហិរញ្ញវត្ថុវៀតណាមទើបនឹងលើកឡើងក្រុមដំណោះស្រាយ
ហិរញ្ញវត្ថុ ចំនួន៥ជួយឧបត្ថម្ភអង្គភាពអាជីវកម្មនិងទីផ្សារក្នុងកិច្ចប្រជុំ
រដ្ឋាភិបាលប្រចាំខែ មេសានាពេលកន្លងទៅ។ បណ្ដាដំណោះស្រាយនេះ នឹងមានការជះឥទ្ធពលសកម្មដល់ អង្គភាពអាជីវកម្មទីផ្សារក្រុមមុខសញ្ញា សុខុមាលភាពសង្គមនិងខឿនសេដ្ឋកិច្ចទាំងមូល។ បណ្ដាដំណោះស្រាយ អំពីហិរញ្ញវត្ថុលើកនេះមិនត្រឹមតែប្រមូលផ្តុំទៅលើ វិស័យពន្ធប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅបណ្ដាដំណោះស្រាយផ្សេងៗដូចជា គ្រប់គ្រងម៉ាក្រូ
ចំណាយសាធារណ គ្រប់គ្រងតំលៃសំណុំបែបបទរដ្ឋបាលពន្ធទៀត ផង។ បណ្ដាដំណោះស្រាយខាងលើត្រូវបានអនុវត្តតាមគោលការណ៍ទីផ្សារ
ធានា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មិនធ្វើឲ្យអតិផរណាកើនជាថ្មីម្តងទៀត បង្ក
បរិយាកាសវិនិយោគ ងាយស្រួល ជំរុញផលិតកម្មអាជីវកម្មបើកទូលាយ ទីផ្សារក្នុងទូទាំងប្រទេសនិង អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ