ផ្តល់យោបល់លើសេចក្តីព្រាងនៃឯកសារបក្ស៖ ការវិនិយោគលើវប្បធម៌ស្របគ្នានឹងការវិនិយោគលើសេដ្ឋកិច្ច

(VOVWORLD) -  យោងតាមស្ថានភាពជាក់ស្តែងនិងតម្រូវការអភិវឌ្ឍន៍ក្នុងស្ថានភាពថ្មី ឯកសារព្រាងចាំបាច់ត្រូវមានផ្នែកសរសេរអំពីវប្បធម៌ដែរ។
ផ្តល់យោបល់លើសេចក្តីព្រាងនៃឯកសារបក្ស៖ ការវិនិយោគលើវប្បធម៌ស្របគ្នានឹងការវិនិយោគលើសេដ្ឋកិច្ច - ảnh 1 គណៈអធិបតីនៃសន្និសីទ 

នាព្រឹកថ្ងៃទី ២៨ ខែតុលានៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានរៀបចំសន្និសីទពិគ្រោះយោបល់ពីបណ្តាក្រុមប្រឹក្សាពិគ្រោះយោបល់នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀត ណាម សម្រាប់សេចក្តីព្រាងឯកសារនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្ស។ អញ្ជើញផ្តល់មតិលើវិស័យវប្បធម៌ លោក Nguyen Viet Chuc អនុប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់វប្បធម៌ - សង្គមបានលើកឡើងថា វិស័យវប្បធម៌ចាំបាច់ត្រូវទទួលបានការយកចិត្តទុកដាក់ឲ្យស្របទៅនឹងវិស័យសេដ្ឋកិច្ចនិងនយោបាយ ដើម្បីក្លាយជាប្រភពធនធាន ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ ហេតុដូច្នេះ យោងតាមស្ថានភាពជាក់ស្តែងនិងតម្រូវការអភិវឌ្ឍន៍ក្នុងស្ថានភាពថ្មីឯកសារព្រាងចាំបាច់ត្រូវមានផ្នែកសរសេរអំពីវប្បធម៌។

ចំពោះបញ្ហាស្តីពីការច្នៃប្រឌិតថ្មីនិងស៊ីជម្រៅ លោក Tran Hau និពន្ធនាយកទស្សនាវដ្តីរណសិរ្សបានលើក មតិថា៖ “រវាងការច្នៃប្រឌិតនយោបាយនិងការច្នៃប្រឌិតសេដ្ឋកិច្ច។ រវាងការច្នៃប្រឌិតសេដ្ឋកិច្ចនិងការច្នៃប្រឌិតវប្បធម៌។ ហើយរវាងការច្នៃប្រឌិតសេដ្ឋកិច្ចនិងការច្នៃប្រឌិតសង្គម។ ពោលគឺ យើងមានសមិទ្ធិផលអភិវឌ្ឍន៍គួរឱ្យចាប់អារម្មណ៍ជាច្រើន នៅក្នុងកំណែទម្រង់សេដ្ឋកិច្ច ប៉ុន្តែនៅតែមិនអស់ចិត្តអំពីការច្នៃប្រឌិតសង្គម ការអភិវឌ្ឍសង្គមនិងការគ្រប់គ្រងសង្គម”។

ផ្តល់យោបល់លើសេចក្តីព្រាងនៃឯកសារបក្ស៖ ការវិនិយោគលើវប្បធម៌ស្របគ្នានឹងការវិនិយោគលើសេដ្ឋកិច្ច - ảnh 2និពន្ធនាយកទស្សនាវដ្តីរណសិរ្ស លោក Tran Hau ថ្លែងមតិក្នុងសន្និសីទ 

អញ្ជើញផ្តល់មតិលើសេចក្ដីព្រាងឯកសារនេះ លោកសាស្ត្រាចារ្យ Tran Ngoc Duong ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ប្រជាធិបតេយ្យច្បាប់ បានវាយតម្លៃខ្ពស់ ចំពោះលទ្ធិប្រជាធិបតេយ្យ ដោយចាត់ទុកនេះជាគោលដៅនិងជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ។ លោកក៏បានលើកឡើងផងដែរថា ចាំបាច់ត្រូវយកច្បាប់ជាចម្បងនិងលើកស្ទួយតួនាទីនៃការគោរពច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ