ផ្តល់អំណោយជាម៉ាស់ការពារចំនួន ៥,០០០ ដល់សហភាពយុវជនកម្ពុជា

(VOVWORLD) - មជ្ឈឹមសម្ព័ន្ធយុវជនវៀតណាមមានបំណងចែករំលែកនិងប្រកៀកស្មារជាមួយសហភាពយុវជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ 
ផ្តល់អំណោយជាម៉ាស់ការពារចំនួន ៥,០០០ ដល់សហភាពយុវជនកម្ពុជា - ảnh 1សម្ព័ន្ធយុវជនវៀតណាមបានប្រគល់ម៉ាស់ចំនួន ៥,០០០ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា (រូបថតៈ TTXVN)

ក្នុងឱកាសគម្រប់ខួប ៥៤ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២១) នាថ្ងៃទី ២៤ ខែមិថុនានៅច្រកទ្វារអន្តរជាតិ Moc Bai, ទទួលបានការអនុញ្ញាតពីមជ្ឈឹមសហភាពយុវជនវៀតណាម អនុលេខាធិការនៃសម្ព័ន្ធយុវជនខេត្ត - ប្រធានសហភាពយុវជនខេត្ត Tay Ninh លោកស្រី Nguyen Thi Truc Mai បានប្រគល់ម៉ាស់ក្រណាត់កម្រិតខ្ពស់ចំនួន ៥០០០ ជូនចំពោះសហភាពយុវជនកម្ពុជាដើម្បីបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។ ថ្លែងមតិក្នុងពិធីនេះ អនុលេខាធិការនៃសម្ព័ន្ធយុវជនខេត្ត ប្រធានសហភាពយុវជនខេត្ត Tay Ninh លោកស្រី Nguyen Thi Truc Mai បានឲ្យដឹងថា តាមរយៈការប្រគល់អំណោយជាម៉ាស់ចំនួន ៥០០០ លើកនេះ មជ្ឈឹមសម្ព័ន្ធយុវជនវៀតណាមមានបំណងចែករំលែកនិងប្រកៀកស្មារជាមួយសហភាពយុវជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ លោកស្រីរូបនេះបានសម្តែងនូវជំនឿថា ដោយមានការឯកភាពគ្នាពីអាជ្ញាធរនិងប្រជាជន ប្រទេសកម្ពុជានឹងជំនះការលំបាកនិងបញ្ហាប្រឈមនានាយ៉ាងឆាប់ៗនេះនិងបង្ការទប់ស្កាត់ជំងឺរាតត្បាតប្រកបដោយជោគជ័យជាក់ជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ