ផ្តល់អំណោយដល់ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅខេត្ត Kon Tum

(VOVWORLD) -  នាថ្ងៃទី ៨ តុលា មជ្ឈឹមសមាគមសហគ្រិនវ័យក្មេងវៀតណាមបានសម្របសម្រួលជាមួយសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌ លឿងទុំ / dioxin វៀតណាមដើម្បីរៀបចំពិធីប្រគល់អំណោយ ជូនដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅស្រុក Dak Ha ខេត្ត Kon Tum។

អំណោយចំនួន ៣០ កញ្ចប់ ត្រូវបានប្រគល់ជូនជនរងគ្រោះចំនួន ៣០ នាក់ដោយសារជាតិគីមីពុល ពណ៌លឿងទុំ/dioxin ដែលកំពុងរស់នៅក្នុងស្រុក Dak Ha ខេត្ត Kon Tum។ អំណោយមួយកញ្ចប់ រួមមានទឹកប្រាក់ ២ លានដុង អង្ករ ១០ គីឡូក្រាម និងមី ១ កេស។ នេះជាកម្មវិធីទី ២ ក្នុងសកម្មភាពស្ម័គ្រចិត្តជាបន្តបន្ទាប់ដែលសមាគមសហគ្រិនវ័យក្មេងវៀតណាមអនុវត្តនៅតាមបណ្តាខេត្តក្រុងនា ក្នុងឆ្នាំ ២០២០ នេះ។ លោក Dang Hong Anh ប្រធានសមាគមសហគ្រិនវ័យក្មេងវៀតណាមបានឲ្យដឹងថា៖ “កម្មវិធីជួយឧបត្ថម្ភដល់ជនរងគ្រោះនិងក្រុមគ្រួសារជនរងគ្រោះដោយជាតិគីមីពុល  ដែលបានយើងខ្ញុំអនុវត្តនៅទូទាំងប្រទេសហើយក្នុងមួយខែយើងខ្ញុំនឹងធ្វើដំណើរពី ១ ទៅ ២ ខេត្ត។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកការលំបាកនិងជួយឧបត្ថម្ភជនរងគ្រោះឬក្រុមគ្រួសារជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំផងដែរ។ ក្នុងគ្រាលំបាកនេះ អំណោយដ៏មានអត្ថន័យសម្រាប់ជីវភាពរស់នៅប្រចំាថ្ងៃរបស់ពួកគេក៏មិនសូវមានភាពសោកសៅដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ