ផ្តល់អាទិភាពដល់ការងារសំខាន់ៗចំនួន ៣ ដើម្បីអភិវឌ្ឍតំបន់​ខ្ពង់រាប​ភាគ​កណ្តាលវៀតណាម

(VOVWORLD) - ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជននៃខេត្តចំនួន ៥ នៅតំបន់ខ្ពង់រាបភាគភាគកណ្តាល (រួមមាន៖ Gia Lai, Dak Lak, Dak Nong, Kon Tum, Lam Dong) បានលើកសំណើអំពីយន្តការ គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ខ្ពង់រាបភាគកណ្ដាល។
ផ្តល់អាទិភាពដល់ការងារសំខាន់ៗចំនួន ៣ ដើម្បីអភិវឌ្ឍតំបន់​ខ្ពង់រាប​ភាគ​កណ្តាលវៀតណាម - ảnh 1ប្រជុំសម្របសម្រួលតំបន់ខ្ពង់រាបភាគកណ្តាលវៀតណាមលើកទី១

នាព្រឹកថ្ងៃទី២០ ខែកញ្ញា នៅទីក្រុង Da Lat (ខេត្ត Lam Dong) ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានធ្វើជាអធិបតីកិច្ចប្រជុំសម្របសម្រួលតំបន់ខ្ពង់រាបភាគកណ្តាលវៀតណាមលើកទី១។

ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជននៃខេត្តចំនួន ៥ នៅតំបន់ខ្ពង់រាបភាគភាគកណ្តាល (រួមមាន៖ Gia Lai, Dak Lak, Dak Nong, Kon Tum, Lam Dong) បានលើកសំណើអំពីយន្តការ គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ខ្ពង់រាបភាគកណ្ដាល។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានសង្កត់ធ្ងន់ថា ដើម្បីអភិវឌ្ឍន៍តំបន់ខ្ពង់រាបភាគកណ្តាលទាំងមូល គឺត្រូវផ្តល់អាទិភាពដល់ភារកិច្ចសំខាន់ៗចំនួន៣នាពេលខាងមុខ រួមមាន៖ សុក្រិត តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ទាំងមូល និងតភ្ជាប់ជាមួយ តំបន់ និងខេត្តក្រុងជិតខាង; បង្កើតយន្តការសម្របសម្រួលដើម្បីទាក់ទាញ និងជំរុញការវិនិយោគ កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មតាមខ្សែសង្វាក់ ដើម្បីទាញយកផលប្រយោជន៍របស់តំបន់។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា ទន្ទឹមនឹងការអនុវត្តការងារទាំងនេះមូលដ្ឋានក្នុងតំបន់ត្រូវយកចិត្តទុកដាក់លើបញ្ហាមួយចំនួនអំពីការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រង និងការពារព្រៃឈើនៅតំបន់ខ្ពង់រាបភាគកណ្តាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ