ផ្នែកកាហ្វេវៀតណាមឆ្ពោះទៅការនាំចេញដោយទឹកប្រាក់ ៦ ពាន់លានដុល្លារអាមេរិក
(VOVWORLD) -ផ្នែកកាហ្វេវៀតណាមឆ្ពោះទៅទទួលបានទំហំពាណិជ្ជកម្មនាំចេញ ៦ ពាន់លានដុល្លារអាមេរិក។ ដើម្បីសំរេចបានគោលដៅនេះ ផ្នែកកាហ្វេគប្បីលើកកំពស់ទិន្នផល គុណភាព និងតម្លៃបន្ថែម។សេចក្តីអត្ថាធិប្បាយនេះត្រូវបានលើកឡើងនៅក្នុងសន្និសីទកាសែតស្តីពី "កាហ្វេវៀតណាមលើកដំបូងឆ្នាំ ២០១៧" ដោយប្រធានបទ "សម័យអភិវឌ្ឍន៍ថ្មីនៃផ្នែកកាហ្វេវៀតណាម" ដែលបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយនាថ្ងៃទី ១៤ វិច្ឆិកា។
ផ្នែកកាហ្វេវៀតណាមឆ្ពោះទៅការនាំចេញដោយទឹកប្រាក់ ៦ ពាន់លានដុល្លារអាមេរិក |
ផ្នែកកាហ្វេវៀតណាមឆ្ពោះទៅទទួលបានទំហំពាណិជ្ជកម្មនាំចេញ ៦ ពាន់លានដុល្លារអាមេរិក។ ដើម្បីសំរេចបានគោលដៅនេះ ផ្នែកកាហ្វេគប្បីលើកកំពស់ទិន្នផល គុណភាព និងតម្លៃបន្ថែម។សេចក្តីអត្ថាធិប្បាយនេះត្រូវបានលើកឡើងនៅក្នុងសន្និសីទកាសែតស្តីពី "កាហ្វេវៀតណាមលើកដំបូងឆ្នាំ ២០១៧" ដោយប្រធានបទ "សម័យអភិវឌ្ឍន៍ថ្មីនៃផ្នែកកាហ្វេវៀតណាម" ដែលបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយនាថ្ងៃទី ១៤ វិច្ឆិកា។
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានសម្ព័ន្ធសមាគមកាហ្វេ កាកាវវៀតណាម លោក Luong Van Tu បានឲ្យដឹងថា៖
"ក្រោយរយៈពេល ៣០ ឆ្នាំដើមកាហ្វេចំណាស់ទាំងនោះត្រូវជំនួសដោយដើមកាហ្វេថ្មី ដើម្បីលើកកំពស់តម្លៃបន្ថែម ហើយក្រោយរយៈពេល ១៥ ឆ្នាំខាងមុខ យើងអាចនាំចេញបាន ៦ ពាន់លានដុល្លារអាមេរិក។ នាបច្ចុប្បន្ន មានសម្ព័ន្ធក្រុមហ៊ុនបរទេសបានវិនិយោគនៅវៀតណាម ដោយសារយើងមាន វត្ថុធាតុដើមសំបូរបែប"៕