ផ្នែកទេសចរណ៍ខេត្ត Khanh Hoa ចាត់វិធានការជាច្រើនដើម្បីបង្ការប្រឆាំងនឹងជំងឺរាតត្បាត Covid-19
(VOVWORLD) - គិតរហូតដល់រសៀលថ្ងៃទី១៦កុម្ភៈ មន្ទីរពេទ្យនានានៅខេត្ត Khanh Hoa បានដាក់ដាច់ដោយឡែកករណីចំនួន៨៤នាក់។ ក្នុងនោះ មនុស្សម្នាក់ ដែលធ្វើតេស្តរកឃើញវិជ្ជមានត្រូវបានព្យាបាលជាសះស្បើយហើយអនុ ញ្ញាតអោយចេញពីមន្ទីរពេទ្យ ៨០នាក់បានធ្វើតេស្តរកឃើញអវិជ្ជមាន ហើយ មនុស្ស៣នាក់ផ្សេងទៀតកំពុងត្រូវបានដាក់ដាច់ដោយឡែករង់ចាំលទ្ធផលធ្វើតេស្ត។
ការបាញ់ថ្នាំកំចាត់មេរោគនៅតំបន់ទេសចរណ៍ Vinpearl ទីក្រុងញ៉ាត្រាង ខេត្ត Khanh Hoa (រូបថត៖ VOV) |
ដើម្បីបន្ធូរបន្ថយការខូចខាតបង្កឡើងដោយជំងឺរាតត្បាត Covid-19 ផ្នែកទេសចរណ៍ខេត្ត Khanh Hoa បានអនុវត្តវិធានការជាច្រើនដូចជាបាញ់ ថ្នាំកំចាត់មេរោគនៅតាមមូលដ្ឋានស្នាក់នៅ ផ្ដល់ទឹកកំចាត់មេរោគ ជូន ម៉ាស់ការពារដល់ភ្ញៀវទេសចរ វាស់សីតុណ្ហភាពរាងកាយ ហើយរាយការណ៍ផ្លូវ ធ្វើដំណើររបស់ភ្ញៀវទេសចរនៅពេលមកដល់សណ្ឋាគារ។
គិតរហូតដល់រសៀលថ្ងៃទី១៦កុម្ភៈ មន្ទីរពេទ្យនានានៅខេត្ត Khanh Hoa បានដាក់ដាច់ដោយ ឡែកករណីចំនួន៨៤នាក់។ ក្នុងនោះ មនុស្សម្នាក់ ដែលធ្វើតេស្តរកឃើញវិជ្ជមានត្រូវបានព្យាបាលជាសះស្បើយហើយអនុ ញ្ញាតអោយចេញពីមន្ទីរពេទ្យ ៨០នាក់បានធ្វើតេស្តរកឃើញអវិជ្ជមាន ហើយ មនុស្ស៣នាក់ផ្សេងទៀតកំពុងត្រូវបានដាក់ដាច់ដោយឡែករង់ចាំលទ្ធផលធ្វើតេស្ត។ សណ្ឋាគារជាច្រើនបានដាក់សីតុណ្ហភាពក្នុងបន្ទប់នៅកម្រិត ២៦អង្សារ C ធានាមានខ្យល់ធម្មជាតិចេញចូល ហើយផ្អាកជាបណ្ដោះអាសន្នការ ផ្គត់ផ្គង់ម្ហូបអាហារឆៅពីសាច់សត្វផងដែរ។ លោក Tran Viet Trung នាយក មន្ទីរទេសចរណ៍ខេត្ត Khanh Hoa បានឲ្យដឹងថា៖
“នាបច្ចុប្បន្ន ផ្នែកទេសចរណ៍រួមជាមួយអាកាសយានដ្ឋានអន្តរជាតិ Cam Ranh សហគ្រាសនិងផ្នែកសុខាភិបាលបានចាត់វិធានការ ជាពិសេស គឺដំណើរការបង្ការទប់ស្កាត់ជំងឺរាតត្បាត កំចាត់មេរោគ ធានាបរិស្ថានឲ្យ មានសុវត្ថិភាពដើម្បីបម្រើភ្ញៀវទេសចរដែលកំពុងស្នាក់នៅខេត្តKhanh Hoa”៕