ផ្នែកទេសចរណ៍វៀតណាមខំប្រឹងប្រែងរក្សាគោលដៅកំណើនជារៀងរាល់ខែជាង៣០%
(VOVWORLD) - ក្នុងឆមាសទី១ដើមឆ្នាំ បិរមាណភ្ញៀវទេសចរណ៍ មកវៀតណាមកើនឡើង៣០% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ពោលគឺ៦លាន២សែននាក់។ ក្នុងខែ កក្កដានេះ វៀតណាមទទួលស្វាគមន៍បន្ថែមភ្ញៀវទេសចរណ៍អន្តរជាតិជាង១ លាននាក់។
រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមលោក Nguyen Ngoc Thien (រូបថត៖VOV) |
(VOVworld) - នៅសន្និសីទដំណើរការការងារក្នុងឆមាសទី២របស់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម នាថ្ងៃទី២៤ កក្កដា រដ្ឋមន្រ្តីលោក Nguyen Ngoc Thien បានលើកសំណើថា ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ អគ្គនាយកដ្ឋាន ទេសចរណ៍ត្រូវរក្សាកំណើនជារៀងរាល់ខែជាង ៣០%ដើម្បីអាចសំរេចបានគោលដៅដោយ ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិចំនួន១៣លាននាក់ក្នុងឆ្នាំ ២០១៧។ នៅសន្និសីទនេះ តំណាងអគ្គនាយកដ្ឋានទេសចរណ៍បានឲ្យដឹងថា ក្នុងឆមាស ទី១ដើមឆ្នាំ បិរមាណភ្ញៀវទេសចរណ៍មកវៀតណាមកើនឡើង៣០% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ពោលគឺ៦លាន២សែននាក់។ ក្នុងខែ កក្កដានេះ វៀតណាមទទួលស្វាគមន៍បន្ថែមភ្ញៀវទេសចរណ៍អន្តរជាតិជាង១ លាននាក់។ រដ្ឋមន្ត្រីលោក Nguyen Ngoc Thien សង្កត់ធ្ងន់ថា៖
“ទេសចរណ៍គឺជាផ្នែកសេដ្ឋកិច្ចដ៏សែនសំខាន់ ដែលកំពុងខំប្រឹងប្រែងក្លាយទៅ ជាប្រៀបខ្លាំងនៃខឿនសេដ្ឋកិច្ច ហើយល្បឿនកំណើននៃផ្នែកទេសចរណ៍នា បច្ចុប្បន្នគឺខ្ពស់ណាស់។ ក្នុងរយៈពេល៧ខែកន្លងទៅ យើងសុត្ធតែទទួលបាន កំណើនជាង៣០%”៕