ផ្នែកទេសចរណ៍ហាណូយត្រៀមខ្លួនជាស្រេចទទួលឱកាសថ្មី
(VOVWORLD) - ទីក្រុងហាណូយបានកសាងផែនការស្ដារ និងអភិវឌ្ឍន៍សកម្មភាពទេសចរណ៍ទីក្រុង តាមទិសដៅសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព ឆ្នាំ ២០២២-២០២៣។
មណ្ឌលប្រវត្តិសាស្ត្រជាតិ Van Mieu - Quoc Tu Giam ជាកន្លែងទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាច្រើនពេលអញ្ជើញមកទីក្រុងហាណូយ (រូបថត៖ VOV) |
ចាប់ពីថ្ងៃទី ១៥ ខែមីនា រដ្ឋាភិបាលវៀតណាមបានយល់ព្រមបើកសកម្មភាពទេសចរណ៍ឡើងវិញ។ នៅទីក្រុងហាណូយ ទន្ទឹមនឹងការបើកសកម្មភាពទេសចរណ៍ទាំងស្រុងនោះ ផ្នែកទេសចរណ៍ទីក្រុងបានត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍ភ្ញៀវទេសចរ។ ទីក្រុងហាណូយបានកសាងផែនការស្ដារ និងអភិវឌ្ឍន៍សកម្មភាពទេសចរណ៍ទីក្រុង តាមទិសដៅសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព ឆ្នាំ ២០២២-២០២៣។ ក្នុងនោះផ្តោតសំខាន់លើការធានាសុវត្ថិភាពនៅតាមគោលដៅទេសចរណ៍ និងភ្ញៀវទេសចរ; ផ្តោតសំខាន់លើការកសាងផលិតផលទេសចរណ៍សម្បូរបែប វិសេសវិសាល និងទាក់ទាញ ដោយឆ្លើយតបនឹងតម្រូវការថ្មីរបស់ទីផ្សារ។ ផ្នែកទេសចរណ៍បង្កើនសកម្មភាពផ្សព្វផ្សាយ ជំរុញការទាក់ទាញភ្ញៀវទេសចរ; ជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថលលើផ្នែកទេសចរណ៍; ជួយឧបត្ថម្ភអភិវឌ្ឍន៍ប្រភពធនធានមនុស្សដោយឆ្លើយតបនឹងតម្រូវការស្ដារសកម្មភាព
ទេសចរណ៍ឡើងវិញ។ ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍ទីក្រុងហាណូយ រួមទាំងអង្គការ និងបណ្ដាសហគ្រាសទេសចរណ៍ ស្នាក់នៅ គោលដៅមកដល់ អាកាសចរណ៍ ជំរុញការបើកសកម្មភាពបម្រើ និងអភិវឌ្ឍន៍ទេសចរណីទីក្រុងផងដែរ៕