ផ្នែកផែនការនិងវិនិយោគដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ
(VOVworld)- ផ្នែកផែនការនិងវិនិយោគដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍
របស់ប្រទេសជាតិ។ ប្រការនេះត្រូវបានអនុប្រធានរដ្ឋវៀតណាមលោកស្រី
Nguyen Thi Doan សង្កត់ធ្ងន់នៅក្នុងពិធីរំលឹកខួបលើកទី៧០ទិវាបង្កើតផ្នែក
ផែនការនិងវិនិយោគ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ធ្នូនៅទីក្រុងហា
ណូយ។តាមរយៈ កំណាត់ផ្លូវប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសជាតិ ផ្នែក
ផែនការនិងវិនិយោគ បានមានការរួមចំណែកដ៏សក្តិសមចូលក្នុងការអនុវត្ត
នូវបណ្តាយុទ្ធសាស្ត្រដែល បក្សនិងរដ្ឋវៀតណាមបានដាក់ចេញ។ ថ្លែងមតិ
ក្នុងពិធី លោកស្រី Nguyen Thi Doan បានមានប្រសាសន៍ថា៖
“ក្រសួងផែនការនិងវិនិយោគត្រូវលើកកំពស់គុណភាពធ្វើសេនាធិការ
ឲ្យ ថ្នាក់ដឹកនាំ សំដៅរួមចំណែកចូលក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
របស់ អង្គភាពនិងតំបន់នីមួយៗ រួមទាំងរបស់ប្រទេសជាតិទាំងមូល សំដៅ
លើក កំពស់សមត្ថភាពប្រគួតប្រជែងផងដែ។បន្តជម្រុញការកែទម្រង់បែប
បទរដ្ឋបាល កែលំអរបរិយាកាសធ្វើអាជីវកម្ម និងបង្កលក្ខណៈងាយស្រួល
សម្រាប់ប្រជាជន និងអង្គភាពអាជីវកម្មអនុវត្តសកម្មភាពតាមសេចក្តីកំណត់
របស់ច្បាប់”។
ក្នុងឱកាសនេះ អនុប្រធានរដ្ឋ Nguyen Thi Doan ក៏បានប្រគល់គ្រឿង ឥស្សិយយសហូជីមិញលើកទី២សម្រាប់ក្រសួងផែនការនិងវិនិយោគវៀតណាម
ផងដែរ៕