ផែនការការពារបរិស្ថានជាតិ ដំណាក់កាល ២០២១ - ២០៣០

(VOVWORLD) - នាថ្ងៃទី ៨ ខែកក្កដា ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានចុះហត្ថលេខា និងអនុម័តផែនការជាតិគាំពារបរិស្ថានដំណាក់កាល ២០២១ - ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០។

ផែនការនេះ សំដៅទប់ស្កាត់ការធ្លាក់ចុះ និងកែលម្អគុណភាពជីវចម្រុះ ស្តារនិងកែលម្អគុណភាពបរិស្ថាន; តំរង់ទិសសម្រាប់ការបង្កើតតំបន់ការពារ អភិរក្សធម្មជាតិ និងជីវចម្រុះ; អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ…។

នៅឆ្នាំ ២០៣០ បង្កើនតំបន់បម្រុងធម្មជាតិ; ការពារ និងស្តារប្រព័ន្ធអេកូធម្មជាតិសំខាន់ៗ កែលម្អគុណភាពជីវចម្រុះ។ បង្កើនផ្ទៃដីសរុបនៃប្រព័ន្ធតំបន់ការពារទូទាំងប្រទេស រំពឹងថា នឹងកើនឡើងដល់ប្រហែល ៦,៧ លានហិកតា។ គោលដៅគឺនៅឆ្នាំ២០៥០ បរិស្ថានវៀតណាមនឹងមានគុណភាពល្អ។ អភិរក្សជីវចម្រុះប្រកបដោយប្រសិទ្ធភាព និងរក្សាតុល្យភាពអេកូឡូស៊ី; ឆ្លើយតបយ៉ាងសកម្មចំពោះការប្រែប្រួលអាកាសធាតុ; សង្គមអភិវឌ្ឍដោយសុខដុមរមនាជាមួយធម្មជាតិ ប្រទេសអភិវឌ្ឍប្រកបដោយនិរន្តរភាព នាំមកនូវការបំភាយឧស្ម័នសុទ្ធដល់ “សូន្យ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ