ផែនការស្វែងរកជួយសង្គ្រោះយន្តហោះម៉ាឡេស៊ីបាត់ខ្លួនរបស់វៀតណាមមិនផ្លាស់ប្តូរទេ
|
ផែនការស្វែងរកជួយសង្គ្រោះយន្តហោះម៉ាឡេស៊ីបាត់ខ្លួនរបស់វៀតណាមមិនផ្លាស់ប្តូរ(VOV) |
` (VOV)_នាព្រឹកថ្ងៃទី ១២ មិនា នៅទីស្នាក់ការគណកម្មការស្វែងរកជួយ
សង្គ្រោះជាតិ អគ្គសេនាធិការរងកងទ័ពប្រជាជមវៀតណាម ឧត្តមសេនីយ៍ត្រី
Do Minh Tuan បានអោយដឹងថា៖ ផែនការស្វែងរកជួយសង្គ្រោះរបស់វៀត
ណាម ចំពោះយន្តហោះម៉ាឡេស៊ីដែលបានបាត់ខ្លួននោះគឺគ្មានការផ្លាស់ប្តូរទេ
ហើយបើកទូឡាយបន្ថែមលើដីគោកទៀតផង។ នាបច្ចុប្បន្ន បានមានយន្ត ហោះ
ចំ នួន២២គ្រឿង និងនាវា៣១គ្រឿងចូលរួមការស្វែងរកជួយសង្គ្រោះនេះ ដែល ក្នុងនោះវៀតណាមមានយន្តហោះចំនួន៨គ្រឿង និងនាវាចំនួន៩គ្រឿង។
ក៏ក្នុងព្រឹកថ្ងៃនេះដែរលោក Chu Xuan Huy ប្រធានការិយាល័យគ្រប់គ្រង
និងរុករកទិន្នន័យរូបថតពីផ្កាយរណប នៃបណ្ឌិតសភាវិទ្យាសាស្ត្រ និងបច្ចេក វិទ្យាវៀតណាម បានអោយដឹងថា៖ នាម៉ោង១០នាយប់ថ្ងៃទី១១មិនា ស្ថាប័នទ
ទួលបានរូបថតអំពីតំបន់ដែលយន្តហោះម៉ាឡេស៊ីបាត់ខ្លួន ពីផ្កាយរណប VN
Redsat-1។ តាមរយៈការវិភាគដើមដំបូង បណ្ដាអ្នកជំនាញការមិនរកឃើញ
សញ្ញាសង្ស័យណាមួយឬវត្ថុចំឡែកនៅក្នុងតំបន់នេះដែរ។
តាមគំរោង នាថ្ងៃទី១៣ មិនា VNRedsat-1 បន្តវិលត្រឡប់មកតំបន់នេះជា
ថ្មីម្ដងទៀតដើម្បីថតរូបភាពដែរ។
កាសែត Huánqiú Shíbào របស់ចិនក្នុងច្បាប់ចេញផ្សាយថ្ងៃទី១១ មិនា បាន
ចុះផ្សាយបទសរសេររបស់អ្នកនិពន្ធ Xu Li Ping អ្នកឯកទេសវិទ្យាសា្ថនស្រាវ
ជ្រាវយុទ្ធសាស្ត្រអាស៊ី-ប៉ាស៊ីហ្វីក និងទូទាំងពិភពលោក របស់ចិន បានអបអរ
សាទរ និងសម្ដែងអំណរគុណចំពោះរាល់ការខំប្រឹងប្រែង និងម្ចាស់ការរបស់ វៀតណាម ក្នុងការស្វែងរកយន្តហោះម៉ាឡេស៊ីដែលបានបាត់ខ្លួននោះ។ បទសរសេរបានសរសេរថា៖ដោយមានការជួយឧបត្ថម្ភរបស់ម៉ាឡេស៊ី វៀត ណាមបានបញ្ជូនយន្តហោះនិងនាវាទៅស្វែងរកនៅតំបន់សមុទ្រសង្ស័យនានា។ ការស្វែងរកនេះទទួលបានការជួយឧបត្ថម្ភដ៏ធំធេងពីកម្លាំងកងទ័ព និងក្រសួង គមនាគមន៍ ដឹកជញ្ជូនវៀតណាម។ វៀតណាមបានអះអាងថា៖ត្រៀមខ្លួនជាស្រេចរួមសហការជាមយយកងកម្លាំងជួយសង្គ្រោះនានានៃបណ្ដាប្រទេស ដើម្បីកសាងផែនការជួយសង្គ្រោះល្អបំផុតដែរ៕