ផែនការអនុវត្តសេចក្ដីសម្រេចចិត្តស្ដីពីការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
(VOVWORLD) - គោលដៅនៃផែនការនៃគឺកំណត់ទំនួលខុសត្រូវ បែងចែកភារកិច្ចជូនដល់បណ្ដាក្រសួង ស្ថាប័នស្មើក្រសួង និងស្ថាប័នក្រោមឱវាទរដ្ឋាភិបាល សំដៅធានាការអនុវត្តសេចក្ដីសម្រេចចិត្តដោយទាន់ពេលវេលា ព្រមៗគ្នា ឯកភាពនិងប្រសិទ្ធភាព។
វៀតណាមតែងតែចូលរួមយ៉ាងសកម្មក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ |
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទើបតែបានចេញផ្សាយផែនការអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប)។ គោលដៅនៃផែនការនៃគឺកំណត់ទំនួលខុសត្រូវ បែងចែកភារកិច្ចជូនដល់បណ្ដាក្រសួង ស្ថាប័នស្មើក្រសួង និងស្ថាប័នក្រោមឱវាទរដ្ឋាភិបាល សំដៅធានាការអនុវត្តសេចក្ដីសម្រេចចិត្តដោយទាន់ពេលវេលា ព្រមៗគ្នា ឯកភាពនិងប្រសិទ្ធភាព។
តាមផែនការ បណ្ដាក្រសួង ស្ថាប័នមានសមត្ថកិច្ច នឹងអនុវត្តន៍ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ដើម្បីរកឃើញដោយទាន់ពេលវេលានូវឯកសារច្បាប់នានាដែលមិនសមស្របឬផ្ទុយទៅនឹងបទបញ្ញត្តិនៃសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា ហើយលើកសំណើរធ្វើវិសោធនកម្ម បំពេញបន្ថែម លុបចោល ឬចេញផ្សាយឯកសារច្បាប់ជំនួសឲ្យបានសមស្របតាមសេចក្ដីសម្រេចចិត្ត។
គួរបញ្ជាក់ដែរថា សេចក្ដីសម្រេចចិត្តស្ដីពីការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.បត្រូវបានរដ្ឋសភានីតិកាលទី១៤អនុម័តនៅកិច្ចប្រជុំលើកទី១០ កាលពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២០ ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី១ កក្កដា ឆ្នាំ២០២១៕