ផ្នែកសុខាភិបាលគប្បីមានការអភិវឌ្ឍន៍បច្ចេកទេសសំដៅឆ្លើយតបនឹងតម្រូវការថែទាំសុខភាពប្រជាជន
|
ប្រធានរដ្ឋ លោក Tran Dai Quang បានអបអរសាទរនិងកោតសរសើរចំពោះរាល់ស្នាដៃនិងការួមចំណែកយ៉ាងធំធេងរបស់វេជ្ជបណ្ឌិត ភ្នាក់ងារសុខាភិបាល និងកម្មាភិបាលបុគ្គលិកគ្រប់ជំ នាន់នៅមន្ទីរពេទ្យមិត្តភាពវៀតណាម-អាល្លឺម៉ង់ ចំពោះបុព្វហេតុកសាងថែទាំនិងការពារសុខភាពរបស់ប្រជាជន |
(VOVworld)-នាព្រឹកថ្ងៃទី២៣ធ្នូ មន្ទីរពេទ្យមិត្តភាពវៀតណាម-អាល្លឺម៉ង់បានរៀបចំ
យ៉ាងឱឡារិកពិធីរំលឹកខួបលើកទី១១០នៃទិវាបង្កើតនិងទទួលគ្រឿងឥស្សរិយយស
ពលកម្មថ្នាក់ទី១លើកទី២។ អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធី ប្រធានរដ្ឋ លោក
Tran Dai Quang បានអបអរសាទរនិងកោតសរសើរចំពោះរាល់ស្នាដៃនិងការួម
ចំណែកយ៉ាងធំធេងរបស់វេជ្ជបណ្ឌិត ភ្នាក់ងារសុខាភិបាល និងកម្មាភិបាលបុគ្គលិក
គ្រប់ជំ នាន់នៅមន្ទីរពេទ្យមិត្តភាពវៀតណាម-អាល្លឺម៉ង់ ចំពោះបុព្វហេតុកសាងថែទាំ
និង ការពារសុខភាពរបស់ប្រជាជន។ លោក Tran Dai Quang បានស្នើឲ្យផ្នែកសុខាភិ
បាលនិយាយរួមនិងមន្ទីរពេទ្យវៀតណាម-អាល្លឺម៉ង់និយាយដោយឡែក គប្បីប្រមូល
ផ្តុំលើកកំពស់គុណភាពការងារពិនិត្យ ព្យាបាលជំងឺ បន្តផ្លាស់ប្តូរថ្មីការងារថែទាំអ្នក
ជំងឺជាពិសេសបំពេញល្អសេវាសុខាភិបាលក្នុងឱកាសពិធីបុណ្យនានា និង ព្រឹត្តិការ
ណ៍សំខាន់ៗរបស់ប្រទេសជាតិ។ លោកប្រធានរដ្ឋ Tran Dai Quang បាន ប្រគល់ភារ
កិច្ចសម្រាប់ផ្នែកសុខាភិបាលដោយប្រមូលផ្តុំអភិវឌ្ឍន៍បច្ចេកទេសមុខ ព្រួញ សំដៅ
ឆ្លើយតបនឹងតម្រូវការថែទាំសុខភាពកាន់តែច្រើនរបស់ប្រជាជន ជាពិសេស ជម្រុញ
ការងារស្រាវជ្រាវវិទ្យាសាស្ត្រនិងអនុវត្តរាល់សមិទ្ធិផលវិទ្យាសាស្ត្រ បច្ចេក ទេសជឿន
លឿន រួមចំណែកលើកកំពស់គុណភាពរបស់មន្ទីរពេទ្យផងដែរ៕