ផ្នែកសុខាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចទប់ទល់នឹងអាសន្នរោគ

ផ្នែកសុខាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចទប់ទល់នឹងអាសន្នរោគ - ảnh 1
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien (http://suckhoedoisong.vn/)

(VOV)_ ផ្នែកសុខាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចទប់ទល់នឹង​អាសន្ន
រោគ។ ​នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀត​ណាម ​លោកស្រី 
Nguyen Thi Kim Tien ក្នុងកម្មវិធី៖ ប្រជាជនសួរ រដ្ឋមន្ត្រី​ឆ្លើយ​ នាថ្ងៃទី ២ មិនា។ ចំពោះសភាពការណ៍៖ជំងឺកញ្ជ្រិលកំពុងរីករាល​ដាល់ដ៏ស្មុគ្រស្មាញនៅតំបន់ផ្សេងៗ
  លោកស្រី  Nguyen Thi Kim Tien ​បានអោយដឹងថា៖ក្រសួងសុខាភិបាលវៀតណាម
បាន មានបណ្ដាវិធានការខ្លាំងក្លា មានឯកសារបញ្ជាណែនាំគ្រប់ខេត្ត ទីក្រុង ក៏ដូច ជាស្ថាប័នទាក់ទិននានា ដើម្បីចាក់ថ្នាំបង្ការសំរាប់កុមារទាំងឡាយ។

          ចំពោះអាសន្នរោគផ្ដាសាយបក្សាបក្សី រដ្ឋមន្ត្រី​ Nguyen Thi Kim Tien ​បានអោយ
ដឹងថា៖​ក្រសួងសុខាភិបាលបានជំរុញខ្លាំងការឃោសនា ណែនាំវិធានការបង្ការជំងឺនា
នា…។ល។ 

          ស្ដីពីសភាពការណ៍៖” ហួសបន្ទប់”នៅមន្ទីរពេទ្យនានា ​លោកស្រី ​Nguyen Thi
 Kim Tien​ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម ​បានអោយដឹងថា៖

          “ ក្រសួងសុខាភិបាលបានលើកគំរោងការណ៍ដាក់ជូនរដ្ឋាភិបាលអនុម័តការ
ហួសបន្ទុប​នៅមន្ទីរពេទ្យ​ប៉ុន្តែក៏ត្រូវការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល។ ទី
មួយគឺ​ត្រូវបង្កើនបរិមាណគ្រែ​ពេទ្យ។ ទីពីរគឺយើងខ្ញុំកសាងនិងអភិវឌ្ឍន៍គំរោង​ការណ៍​មន្ទីរពេទ្យរណប …ជាដើម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ