ផ្នែកអធិការកិច្ចលើកកំពស់ស្មារតីទទួលខុសត្រូវ អនុវត្តល្អនូវភារកិច្ចក្នុងឆ្នាំ២០១៥

ផ្នែកអធិការកិច្ចលើកកំពស់ស្មារតីទទួលខុសត្រូវ អនុវត្តល្អនូវភារកិច្ចក្នុងឆ្នាំ២០១៥ - ảnh 1
អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាមលោក Huynh Phong Tranh

(VOVworld) - ក្នុងនាទីប្រជាជនសួរ-រដ្ឋមន្រ្តីឆ្លើយសំនួរមុនបុណ្យចូលឆ្នាំថ្មីប្រពៃណី មមែសប្ដស័ក២០១៥ អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាមលោក Huynh Phong
Tranh បាន ឲ្យដឹងថា ក្នុងឆ្នាំ២០១៥ ផ្នែកអធិការកិច្ចនឹងប្រមូលផ្ដុំអនុវត្តល្អ​នូវភារ
កិច្ចដែល បានប្រគល់ក្នុងការងារដោះស្រាយការប្ដឹងតវ៉ាប្ដឹងបរិហារ សំដៅរក្សាដ៏
រឹងមាំស្ថិរភាព ខាងនយោបាយសង្គម ឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ត្រឹមត្រូវ
របស់ប្រជាជន បម្រើ ភារកិច្ចនយោបាយនិយាយរួមនិងបម្រើមហាសន្និបាតបក្ស
គ្រប់ជាន់ថ្នាក់ និយាយដោយឡែក។ស្ដីពីការងារបង្ការប្រយុទ្ធប្រឆាំងអំពើពុក
រលួយ លោក Huynh Phong Tranh បានឲ្យដឹងថែមទៀតថា ផ្នែកអធិការកិច្ចនឹង
កសាងយន្តការ ផ្សាភ្ជាប់នឹងការងារឃោសនា អនុវត្តវិធានការបង្ការរារាំង ជា
ពិសេសគឺរកឃើញ​ ដោះស្រាយអំពើពុករលួយ សហការជាមួយផ្នែក ស្ថាប័ន
មាន សមត្ថកិច្ចនានា ដើម្បីដោះស្រាយករណីអំពើពុករលួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ