ផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បូកសរុបរយៈពេល១០ឆ្នាំនៃចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម”

(VOVWORLD) -  នាយប់ថ្ងៃទី ២១ ខែឧសភា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានបើកការតាំងពិព័រណ៍ ដើម្បីបូកសរុបនូវសមិទ្ធិ ១០ឆ្នាំ ទទួលបានពីចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញ វៀតណាម” និងសន្និសីទបូកសរុប រយៈពេល១០ឆ្នាំ នៃការអនុវត្តចលនា “ប្រជាជនវៀតណាម ផ្តល់អាទិភាព ប្រើប្រាស់ទំនិញវៀតណាម” ផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មផងដែរ។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានអនុវត្តនូវវិធានការជាច្រើន ដើម្បីជំរុញការអនុវត្តយុទ្ធនាការ “ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម” តាមរយៈសកម្មភាពជាច្រើនក្នុងវិស័យដូចជាការកសាង គោលនយោបាយជួយឧបត្ថម្ភផលិតកម្ម។ ជាពិសេស ការពារអតិថិជនដោយមិនផ្ទុយនឹងបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក។

នៅឯសន្និសីទបូកសរុបរយៈពេល១០ឆ្នាំនៃការអនុវត្តចលនា “ប្រជាជនវៀតណាម ផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម” នោះ ផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្ម បានធ្វើការបូកសរុប សកម្មភាពរយៈពេល១០ឆ្នាំ នៃការអនុវត្តក៏ដូចជាដាក់ចេញសំណើរសម្រាប់ពេលវេលាខាងមុខ។ លោកស្រី Le Viet Nga អនុប្រធាននាយកដ្ឋានទីផ្សារក្នុងស្រុកនៃក្រសួងឧស្សាកម្មនិងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា៖

“តាមរយៈព្រឹត្តិការណ៍នេះ យើងខ្ញុំបានប្រមូលនូវបទពិសោធន៍និងរូបសណ្ឋានល្អបំផុត របស់ផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្ម ក្នុងដំណើរការអនុវត្តចលនា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងបង្កើតការងារធ្វើ។  យើងនឹងស្វែងរកនូវដំណោះស្រាយថ្មីៗ បន្ថែមទៀត ខណៈពេលដែលវៀតណាមចូលរួមយ៉ាងជ្រៅក្នុងសេដ្ឋកិច្ចពិភពលោក។ យើងមានដំណោះស្រាយថ្មីសម្រាប់ផលិតផលវៀតណាមអាចទាក់ទាញអតិថិជនវៀត ណាមច្រើនបំផុត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ