ផ្លែគូលេនវៀតណាមជ្រៀតចូលទីផ្សារអូស្ត្រាលី
(VOVWORLD) - ក្នុងឆ្នាំនេះ ផ្លែគូលេនវៀតណាមមិនត្រឹមតែ បានលក់ចេញនៅទីផ្សារក្នុង ប្រទេសប៉ុណ្ណោះទេ ថែមទាំងបាននាំចេញទៅក្នុងប្រទេសនិងតំបន់ដែនដីជាង ៣០កន្លែងទៀតផង ក្នុងនោះមានអូស្ត្រាលី ដែលជាទីផ្សារទាមទារបទដ្ឋានដ៏ តឹងរឹងចំពោះផ្លែឈើស្រស់។
ផ្លែគូលេនវៀតណាមនៅអូស្ត្រាលី (រូបថត៖ vov.vn) |
ចាប់ពីឆ្នាំ២០១៥មក ផ្លែគូលេនស្រស់របស់វៀត ណាមត្រូវបានក្រសួងកសិកម្មអូស្ត្រាលីអនុញ្ញាតឲ្យនាំចូលក្នុងប្រទេសនេះ។ លោក Hoang Luat ដែលជាម្ចាស់សហគ្រាសជំនាញខាងនាំចេញនាំចូលទំនិញ និងក៏ជាជាម្ចាស់ផ្សារទំនើបលក់ទំនិញអាស៊ីចំនួន៥កន្លែងដ៏ធំបំផុតនៅរដ្ឋ Australia MCQ ខាងលិច បានឲ្យដឹងថា៖
“យើងខ្ញុំនាំចូលផ្លែគូលេនបានប៉ុន្មានលើកហើយ។ លក់ដាច់ណាស់ ព្រោះ ថា ផ្លែត្រូវបានដឹកជញ្ជូនដោយយន្តហោះដូច្នេះ បានជាត្រឹមតែចំណាយពេល វេលាពី៣ដល់៤ថ្ងៃប៉ុណ្ណោះ ចាប់ ពីពេលប្រមូលផលដល់ពេលយកមកដាក់លក់ នៅផ្សារទំនើប។ ដោយហេតុនេះផ្លែគូលេនរក្សាបាននូវគុណភាពល្អ ហើយត្រូវ បានអតិថិជនអូស្ត្រាលីនិយមចូលចិត្ត”៕