ផ្លែគូលែនវៀតណាមបាននាំចេញទៅទីផ្សារបារាំងជាលើកដំបូង
|
ផ្លែគូលែនវៀតណាមបាននាំចេញទៅទីផ្សារបារាំងជាលើកដំបូង (VOV) |
Vovworld-ផ្លែគូលែនស្រស់ប្រមាណ៥០០គីឡូក្រាមដោយសហករ Binh Minh
ស្រុក Luc Ngan ខេត្ត Bac Giang ផ្គត់ផ្គង់នឹងត្រូវបានក្រុមហ៊ុនអាកាសចរណ៍វៀត
ណាម (Vietnam Airlines) បញ្ជូនទៅក្រុងប៉ារីសនាព្រឹកថ្ងៃទី៤មិថុនា។ ទីប្រឹក្សា
ពាណិជ្ជកម្មស្ថានទូតវៀតណាមប្រចាំនៅបារាំងលោកNguyen Canh Cuong បានឲ្យ
ដឹងថា ការផ្ដើមគំនិតនាំចេញផ្លែគូលែនវៀតណាមទៅបារាំងត្រូវបានស្ថាប័នដំណាង
ពាណិជ្ជកម្មអនុវត្តក្នុងអំឡុង១ឆ្នាំកន្លងមក។ នៅចំពោះមុខ ក្នុងឆ្នាំ២០១៥ ផ្លែគូលែន
វៀតណាមនឹងមានវត្តមាននៅទីផ្សារបារាំងតាមរយៈប្រព័ន្ធផ្សារទំនើប Thanh Binh Jeune
ជាក្រុមហ៊ុនជំនាញអំពីការនាំចេញនាំចូលទំនិញវៀតណាមនៅបារាំង។ ប្រសិនបើ
ទីផ្សារមានប្រតិកម្មល្អគឺក្រុមហ៊ុននឹងបន្តនាំចេញផ្លែគូលែនទៅបារាំងក្នុងខែមិថុនា
នេះ។ បរិមាណផ្លែគូលែនស្រស់ដែលគ្រោងនឹងនាំចេញទៅបារាំងក្នុងរដូវផ្លែគូលែន
ឆ្នាំនេះគឺប្រមាណ៨តោន៕