ផ្លែគូលែនវៀតណាមប្រមាណ១០០តោនទំនងជាត្រូវបាននាំចេញទៅកាន់អូស្ត្រាលី

(VOVWORLD) - ទន្ទឹមនឹងផែនការនេះ សភាពាណិជ្ជ កម្មនឹងបន្តអនុវត្តន៍កម្មវិធីកសាងពាណិជ្ជសញ្ញានិងជំរុញការលក់ផ្លែគូលែនវៀតណាមនៅអូស្ត្រាលីក្នុងឆ្នាំ២០២១ ព្រមទាំងស្នើឲ្យស្ថាប័នមានសមត្ថកិច្ចអូស្ត្រាលីជួយសម្រួលដល់ ការឆ្លងដែនចំពោះផ្លែគូលែនវៀតណាមផងដែរ។

ផ្លែគូលែនវៀតណាមប្រមាណ១០០តោនទំនងជាត្រូវបាននាំចេញទៅកាន់អូស្ត្រាលី - ảnh 1រូបថតឧទាហរណ៍៖ (qdnd.vn)
ក្នុងសប្ដាហ៍កន្លងទៅ សភាពាណិជ្ជកម្មវៀតណាមប្រចាំអូស្ត្រាលីបានជួបធ្វើការ ជាមួយដៃគូនាំចូលផ្លែគូលែនស្រស់ ដើម្បីឯកភាពលើផែនការនាំចូលផ្លែគូលែន ប្រមាណ១០០តោនពីវៀតណាមទៅកាន់បណ្ដារដ្ឋនៅភាគខាងត្បូងនិងភាគខាងលិចប្រទេសអូស្ត្រាលី។ ចំពោះបណ្ដារដ្ឋនៅសេសសល់ សភាពាណិជ្ជកម្មវៀតណាមកំពុង បន្តពិភាក្សាដោយផ្អែកលើស្ថានភាពដឹកជញ្ជូន។ ទន្ទឹមនឹងផែនការនេះ សភា ពាណិជ្ជ កម្មនឹងបន្តអនុវត្តន៍កម្មវិធីកសាងពាណិជ្ជសញ្ញានិងជំរុញការលក់ផ្លែគូលែនវៀតណាមនៅអូស្ត្រាលីក្នុងឆ្នាំ២០២១ ព្រមទាំងស្នើឲ្យស្ថាប័នមានសមត្ថកិច្ចអូស្ត្រាលីជួយសម្រួលដល់ ការឆ្លងដែនចំពោះផ្លែគូលែនវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ