ផលិតកម្ម និងអាជីវកម្មបន្តងើបឡើងវិញ

(VOVWORLD) - ផលិតផលឧស្សាហកម្មស្រូបយកជាង ៨៧% នៃតម្លៃប្រាក់នាំចេញសរុបចំនួន ១២៣,៦៤ ពាន់លានដុល្លារអាមេរិក។
ផលិតកម្ម និងអាជីវកម្មបន្តងើបឡើងវិញ - ảnh 1រូបថត៖ dangcongsan.vn

យោងតាមតួរលេខរបស់អគ្គនាយកដ្ឋានស្ថិតិ (ក្រសួងផែនការ និងវិនិយោគ) បានឲ្យដឹងថា សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) របស់វៀតណាមក្នុងខែមេសាត្រូវបានប៉ាន់ប្រមាណថាកើនឡើង ០,៨% បើធៀបនឹងខែមីនា និងកើនឡើង ៦,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាទូទៅ ក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ IIP កើនឡើង ៦% ពោលគឺមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងការថយចុះ ២,៥% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ វិស័យកែច្នៃ និងផលិតកម្មបានកើនឡើង ៦,៣% រួមចំណែក ៥,៥ ភាគរយចំពោះកំណើនរួម។ ផលិតកម្មឧស្សាហកម្មបានរក្សាសន្ទុះងើបឡើងវិញក្នុង ឆ្នាំ ២០២៣  រួមចំណែកគួរឲ្យកត់សម្គាល់ទៅក្នុងកំណើន ១៥% នៃការនាំចេញក្នុងរយៈពេល ៤ កន្លងទៅ។

តាមនោះ ផលិតផលឧស្សាហកម្មស្រូបយកជាង ៨៧% នៃតម្លៃប្រាក់នាំចេញសរុបចំនួន ១២៣,៦៤ ពាន់លានដុល្លារអាមេរិក។ អតិរេកពាណិជ្ជកម្មក៏បានកើនឡើងដល់ ៨,៤ ពាន់លានដុល្លារអាមេរិក បើធៀបនឹងតួរលេខ ៧,៦៦ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះដែរ របាយការណ៍ម៉ាក្រូនៅក្នុងត្រីមាសទី ១ របស់ VnDirect Securities ដែលបានចេញផ្សាយនាចុងខែមេសាបានវាយតម្លៃថា វិស័យឧស្សាហកម្មនៅតែស្ថិតក្នុងសន្ទុះងើបឡើងវិញ។ ទន្ទឹមនឹងការផលិត ពាណិជ្ជកម្មសេវាកម្ម និងវិនិយោគនៅតែរក្សាភាពវិជ្ជមានក្នុងរយៈពេល ៤ ខែកន្លងទៅ  ការវិនិយោគពីថវិការដ្ឋ និងបរទេសបានកើនឡើង ៥,៩% និង ៤,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ