ផលិតផលវៀតណាមទទួលបានទំនុកចិត្តពីអតិថិជនកម្ពុជា
(VOVWORLD) - ក្រោយរយៈពេលជាងមួយឆ្នាំមានវត្តមានជាផ្លូវការនៅលើទីផ្សារកម្ពុជា កាលពីថ្ងៃទី ២៤ ខែតុលា ក្រុមហ៊ុនស្បែកជើង Binh Tien (Biti’s) បានបើកសម្ពោធហាងទី ២ ជាផ្លូវការនៅផ្សារធំថ្មី ដែលជាមជ្ឈមណ្ឌលលក់ដូរដ៏អ៊ូអរបំផុតនៅរាជធានីភ្នំពេញ។
អតិថិជនមកទស្សនាហាងដែលទើបតែបើកសម្ពោធថ្មីរបស់ក្រុហម៊ុនស្បែកជើង Biti’s ក្នុងតំបន់ផ្សារធំថ្មី។ (រូបថត៖ Vietnam+) |
ថ្លែងក្នុងពិធីបើកសម្ពោធនេះ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា Vu Quang Minh បានមានប្រសាសន៍ថាព្រឹត្តិការណ៍នេះ បានបង្ហាញពីភាពជោគជ័យ គួរឲ្យកោតសរសើររបស់ក្រុមហ៊ុន Biti’s នៅក្នុងទីផ្សារកម្ពុជា។
នៅក្នុងបរិបទដែល សហគ្រាសធ្វើអជីវកម្មផ្នែកទំនិញប្រើប្រាស់ជាទូទៅកំពុងជួបប្រទះនឹងការលំបាក ដោយសារការរីករាល ដាលនៃជំងឺរាតត្បាតកូវីដ - ១៩ ចាប់តាំងពីដើមឆ្នាំ ២០២០ មកក៏ដោយ ប៉ុន្តែ ពាណិជ្ជសញ្ញា Biti’s នៅតែបន្តទទួលបានទំនុកចិត្តពីអតិថិជនកម្ពុជា ដោយសារគុណភាពនៃផលិតផលនិងការរចនាម៉ូដដ៏មានភាពទាក់ទាញ ព្រមទាំងមានសមត្ថភាពប្រកួតប្រជែងគ្រប់គ្រាន់ជាមួយផលិតផលបរទេសណាមួយនៅក្នុងទីផ្សារកម្ពុជាផងដែរ៕