ផលប៉ះពាល់នៃការដែលអាមេរិកនិងចិនផ្អាកសង្គ្រាមពាណិជ្ជកម្ម

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump ទើបតែប្រកាសថា លោកនឹងមិនយកពន្ធបន្ថែមទៀតទៅលើទំនិញរបស់ចិន។ នេះត្រូវបានចាត់ទុកជាទង្វើរមួយដែលជួយកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសមហាអំណាច សេដ្ឋកិច្ចធំបំផុតទាំងពីរនៅលើពិភពលោក។
ផលប៉ះពាល់នៃការដែលអាមេរិកនិងចិនផ្អាកសង្គ្រាមពាណិជ្ជកម្ម - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump ជួបជាមួយប្រធានរដ្ឋចិនលោក ស៊ីជីនពីង (Xi Jinping) នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុន

ការសម្រេចចិត្តរបស់លោក Donald Trump នៅក្នុងជំនួបជាមួយប្រធានរដ្ឋចិនលោក ស៊ីជីនពីង (Xi Jinping) នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុន ទទួលបានការឆ្លើយតបដ៏វិជ្ជមានពីសហគមន៍ធុរជន។ លោក Donald Trump និងលោកស៊ីជីនពីង បានឯកភាពគ្នាបន្តការចរចា ដើម្បីស្តារឡើងវិញនូវក្តីសង្ឃឹមឈានដល់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យបានឆាប់ៗនាពេលខាងមុខ។ ការសម្រេចចិត្តនេះក៏បានធ្វើឱ្យមនុស្សជាច្រើនមានក្តីរំពឹងថា ការចរចាពាណិជ្ជកម្មរវាងអាមេរិកនិងចិននឹងត្រូវបានចាប់ផ្តើមឡើងវិញ បន្ទាប់ពីការព្យួរអស់រយៈពេល ២ ខែ ដែលនាំឱ្យលោក Donald Trump ដំឡើងពន្ធលើទំនិញរបស់ចិន និងដាក់ទណ្ឌកម្មលើសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ Huawei ផងដែរ។ លោក Donald Trump បានយល់ព្រមមិនយកពន្ធថ្មីលើទំនិញរបស់ចិន និងអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកបន្តលក់ឧបករណ៍ដល់សម្ព័ន្ធក្រុមហ៊ុន Huawei ដោយមិនប៉ះពាល់ដល់សន្តិសុខជាតិ ហើយប្តូរយកទៅវិញនោះគឺចិននឹងត្រូវទិញកសិលច្រើនថែមទៀតពីអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ