ផលប្រយោជន៍របស់សម្ព័ន្ធសមាគមជាតម្រង់ទិសសំរាប់សកម្មភាពទាំងឡាយ

ផលប្រយោជន៍របស់សម្ព័ន្ធសមាគមជាតម្រង់ទិសសំរាប់សកម្មភាពទាំងឡាយ - ảnh 1
អគ្គលេខាធិការ អាស៊ាន លោក Le Luong Minh

(VOV)_នេះគឺជាការអះអាងរបស់អគ្គលេខាធិការ អាស៊ាន លោក Le Luong
Minh ក្នុងពេលឆ្លើយសម្ភាសន៍ អ្នកយកព័ត៍មាន វិទ្យុសម្លេងវៀតណាម ក្នុង ឱកាស
រំលឹកខួបអនុស្សាវរីយ៍ទិវា បង្កើត​សមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)
 (សីហាឆ្នាំ ១៩៦៧-សីហាឆ្នាំ២០១៥)។ ឆ្លងកាត់រយៈពេល៥០ឆ្នាំ  អាស៊ានបាន និង
កំពុងមានការបោះជំហានខ្លាំងក្លា​ ក្នុងដំណើការកសាង សហគមន៍រួម១នាឆ្នាំ 
២០១៥។ អគ្គលេខាធិការ អាស៊ាន លោក Le Luong Minh បានអោយដឹងថា៖
​រួមជាមួយ EU អាស៊ាន ត្រូវបានវាយតំលៃជាតំបន់ ជោគជ័យបំផុត ត្រូវបាន
ពង្រឹងនិងពង្រីកជានិច្ច។ ការរីកធំធាត់របស់អាស៊ាន  បានបង្កើតឡើងទំនុក
ទុកចិត្ត សំរាប់ប្រទេសជាសមាជិកនានា ធានាសន្តិភាព ក្នុងតំបន់ និងបង្កលក្ខណះ
អោយប្រទេសជាសមាជិកនានា ប្រមូលផ្តុំទៅលើការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ 
ចំពោះសភាពការណ៍ពិភពលោកនាបច្ចុប្បន្ន ​ លោក Le Luong Minh បានចាត់ទុក
ថា៖ បណ្ដាប្រទេសអាស៊ានត្រូវបន្តរក្សា សាមគ្គីភាព រក្សាតួនាទីជាមុខព្រួញផង
 និងរក្សាអត្តសញ្ញាណរបស់ខ្លួនទៀតផង៖

“ ក្នុងសភាពការណ៍នយោបាយ ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វីក មានការប្រែប្រួល យ៉ាង
ខ្លាំង ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើត បានជា អាស៊ានត្រូវខំប្រឹងប្រែង
ពង្រឹងចំណងសាមគ្គីភាព ឯកភាពក្នុងតំបន់ ដោយមានតម្រង់ទិសគឺផល ប្រយោជន៍របស់សហគមន៍ត្រូវបានដាក់ជួរមុខ។ អាស៊ានត្រូវជំរុញខ្លាំងការ សុក្រិតវិធានការនៅសេសសល់ ក្នុងផែនការធ្វើសកម្មភាពកសាងសហគមន៍។ អាស៊ានត្រូវមាន
វិធានការជាក់ស្ដែងនានាដើម្បីបង្រួញគម្លាតអភិវឌ្ឍន៍ និងជំរុញការអភិវឌ្ឍន៍ រវាង
ប្រទេសនានាក្នុងអាស៊ាន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ